Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

លោកត្រាំបញ្ជាក់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយចិន នៅតែរក្សាដដែល

លោក ត្រាំ បានបង្ហោះសារនៅលើបណ្តាញសង្គម Twitter ​របស់លោក​ ក្រោយមានព័ត៌មាន​បានផ្សាយថា ទីប្រឹក្សា​ពាណិជ្ជកម្ម លោក Peter Navarro បាននិយាយថា កិច្ចព្រមព្រៀងពាណិជ្ជកម្មអាមេរិក-ចិន​បានបញ្ចប់។

 លោក ត្រាំ បានសរសេរនៅលើបណ្តាញសង្គមថា​ «​កិច្ចព្រមព្រៀងពាណិជ្ជកម្ម រវាងអាមេរិក និងចិន នៅតែរក្សាដូចដើម​។ ​លោកសង្ឃឹមថា អាមេរិក-ចិន នឹងបន្តកិច្ចព្រមព្រៀងដែលនៅសេសសល់​»។

កន្លងមក ទីប្រឹក្សាពាណិជ្ជកម្ម ​លោក Peter Navarro បានលើកឡើងថា «កិច្ចព្រមព្រៀងនេះបានបញ្ចប់ហើយ» ។ ការថ្លែងបែបនេះ ខណ:អ្នកសារព័ត៌មានសួរពាក់ព័ន្ធនឹងពាណិជ្ជកម្ម រវាងប្រទេសមហា​អំណាចទាំង២នេះ​។ ទន្ទឹមនឹងនេះ លោក​ Peter Navarro ក៏បានចោទប្រកាន់ទីក្រុងប៉េកាំង​ ជាអ្នកបញ្ជូនមនុស្សរាប់ពាន់នាក់ទៅកាន់អាមរិក ដើម្បីចម្លងកូវីដ១៩ដល់ពលរដ្ឋអាមេរិក​។

លោក​ Peter Navarro បាននិយាយទៅកាន់សារព័ត៌មាន​ Fox News នៅក្នុងបទសម្ភាសន៍មួយថា​«កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយចិនបានបញ្ចប់ហើយ»។ ទីក្រុងវ៉ាស៊ីនតោន​និងចិន ​បានចុះកិច្ចព្រមព្រៀង​ពាណិជ្ជកម្មដំណាក់កាលទី​១ នៅថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០២០។ លោកបន្តទៀតថា ក្នុងពេលចុះកិច្ចព្រមព្រៀងនោះ ក៏ជាពេលវេលាចិននាំមនុស្សរាប់ពាន់នាក់ មកកាន់អាមេរិក ដើម្បីចម្លងកូវីដ​១៩។ ក្រោយ​ពេលគណៈប្រតិភូចិនចាកចេញទៅ ក៏បានលេចចេញព័ត៌មានពីការឆ្លងរាលដាលកូវីដ១៩នេះតែម្តង។

ប៉ុន្តែក្រោយមកលោក Navarro ក៏បានបកស្រាយថា «ការបញ្ចប់កិច្ចព្រមព្រៀង» នៅទីនេះ ក៏ការបញ្ចប់ទំនុកចិត្ត រវាងប្រទេសទាំងពីរ មិនមែនកិច្ចព្រមព្រៀងដំណាក់កាលទីមួយនោះឡើយ៕ ប្រែសម្រួដោយ៖ MEO

from: https://tnaot.com/km/m/detail/article/9415018