ខេត្ត Kanchanaburi៖ តាមប្រភពប៉ូលិសបានឱ្យដឹងថា បុរសម្នាក់បានត្រូវគ្រាប់កាំភ្លើងដោយចៃដន្យនៅលើផ្ទៃមុខរបស់គាត់ ក្នុងស្រុក Sai Yok កាលពីថ្ងៃចន្ទ។
អធិការស្រុកលោក Sawit Jiamjiraporn និងប៉ូលិសក្នុងតំបន់ត្រូវបានគេអញ្ជើញទៅភូមិ Phu Mai Daeng ឃុំ tambon Sing ដោយលោក Supap Kofak ដែលជាមេភូមិបន្ទាប់ពីមានការបាញ់ប្រហារ។ គេបានរកឃើញថាលោក Sermsak Chaemchuen អាយុ ៤៦ឆ្នាំ បានដេកស្លាប់នៅលើថ្លុកឈាមនៅក្នុងចំការអំពៅខាងមុខផ្ទះ។ គេឃើញមានស្នាមគ្រាប់កាំភ្លើងនៅលើមុខជនរងគ្រោះ និងកាំភ្លើងខ្លីមួយដើមនៅក្បែរខ្លួនគាត់។ ម្តាយរបស់ជនរងគ្រោះបានប្រាប់ប៉ូលិសថា កាំភ្លើងខ្លីនោះជារបស់កូនប្រុសគាត់ ហើយកូនរបស់គាត់បានបាញ់ដោយចៃដន្យមកត្រូវមុខខ្លួនឯង។
រូបតំណាង
បច្ចុប្បន្នប៉ូលិសកំពុងតែបើកការស៊ើបអង្កេតចំពោះរឿងក្តីនេះ។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Bangkok Post