ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តដឹកស៊ីម៉ង់ត៍មួយគ្រឿងក្នុងល្បឿនលឿនចាប់ហ្រ្វាំងមិនទាន់ក៏ជ្រុលទៅបុករថយន្តrange roverកំពុងបត់ឆ្លងផ្លូវពេញទំហឹងបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ហេតុការនេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៣និង៥០នាទីរសៀល ថ្ងៃទី ៣១ ខែសីហាឆ្នាំ ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវភ្នំពេញហាណូយ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញមានរថយន្តមួយគ្រឿងម៉ាក range roverពណ៍ស ពាក់ស្លាកលេខភ្នំពេញ 2V 5585បើកបរដោយស្រ្ដីម្នាក់រួមដំណើរនិងស្រ្ដីម្នាក់ទៀតធ្វើដំណើរក្នុងទិសដៅពីកើតទៅលិចរួចបត់ឆ្វេងមិនទាន់ផុតផងក៏មានរថយន្តដឹកស៊ីម៉ង់ត៍មួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយពណ៌បៃតង ពាក់ស្លាកលេខ ភ្នំពេញ 3C 5408បើកបរដោយបុរសម្នាក់ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនហើយចាប់ហ្រ្វាំងមិនទាន់ជ្រុលទៅបុក ចំហៀងរថយន្ត range rover ពេញទំហឹងបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណាំសំណាងល្អគ្មានអ្នករងរបួស។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទៅដល់ ហើយទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ធ្វើការវាស់វែងនិងឲ្យភាគីទាំងសងខាងធ្វើការចរចាគ្នាមួយជំហាន ដោយភាគីទាំងសងខាងធ្វើការចរចាគ្នាមិនត្រូវទើបសមត្ថកិច្ចវាស់វែងយករថយន្តទាំងពីគ្រឿងយកទៅរក្សាទុកនៅការិយាល័យជំនាញចរាចរណ៍របស់ស្នងការរាជធានីភ្នំពេញដើម្បីរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយតាមផ្លូវច្បាប់។ផេងភាព