Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អ៊ីរ៉ង់ ចង់បង្កើតមូលដ្ឋានយោធាអចិន្រ្តៃយ៍ នៅមហាសមុទ្រឥណ្ឌា

រហូតមកដល់ពេលនេះ​ កងកម្លាំងឆ្មាំបដិវត្ដន៍អ៊ីរ៉ង់ បានប្រកាសថា អ៊ីរ៉ង់ចង់បង្កើតមូលដ្ឋានកងទ័ពអចិន្រ្ដៃយ៍ នៅក្នុងមហាសមុទ្រឥណ្ឌា សម្រាប់ការពារដល់ក្រុមអ្នកនេសាទ និងឈ្មួញ ដើម្បីគេចឲ្យផុត​ពីការវាយប្រហារ​របស់ចោរសមុទ្រ។

មេបញ្ជាការកងទ័ពជើងទឹកអ៊ីរ៉ង់ លោក Ali Reza Tungsiri បានថ្លែងថា កងកម្លាំងឆ្មាំបដិវត្ដន៍មានការណែនាំពីមេដឹកនាំកំពូលអ៊ីរ៉ង់ លោក ​Ali Khamenei ឲ្យបង្កើតមូលដ្ឋានកងទ័ពអចិន្រ្តៃយ៍ នៅលើដែនសមុទ្រនានា ក្នុងនោះមានឈូងសមុទ្រអូម៉ង់ និងមហាសមុទ្រឥណ្ឌា ជាដើម។ ការដាក់មូលដ្ឋានកងទ័ពអចិន្រ្ដៃយ៍បែបនេះ គឹសម្រាប់ការពារសន្ដិសុខផ្លូវទឹក រួមមាន ការពារដល់ក្រុមអ្នកនេសាទ និងក្រុមអ្នកជំនួញនានា ដើម្បីឲ្យគេចផុតពីការវាយប្រហាររបស់ក្រុមចោរសមុទ្រ។

មន្រ្ដីយោធាអ៊ីរ៉ង់ បានបញ្ជាក់ថា រហូតមកដល់ពេលនេះ កងទ័ពជើងទឹក និងឆ្មាំបដិវត្ដន៍​របស់អ៊ីរ៉ង់ ជាច្រើននាក់ ត្រូវបញ្ជូនទៅកាន់តំបន់សមុទ្រទឹកជ្រៅ។ ប៉ុន្ដែនៅពេលអនាគត អ៊ីរ៉ង់នឹងបញ្ជូនកម្លាំងជាច្រើនក្រុមបន្ថែមទៀត។

មន្រ្ដីយោធាអ៊ីរ៉ង់ បានគូសបញ្ជាក់ថា អ្នកនេសាទអ៊ីរ៉ង់ និងនាវាអ្នកជំនួញអ៊ីរ៉ង់ ​ជាច្រើនគ្រឿង តែងតែរងការគំរាមកំហែងពីចោរសមុទ្រ នៅក្នុងឈូងសមុទ្រអូម៉ង់ និងមហាសមុទ្រឥណ្ឌា។ ប៉ុន្ដែនៅពេលមានវត្ដមានកងទ័ពអ៊ីរ៉ង់ នៅក្នុងដែនសមុទ្រ គឺតំបន់ទាំងនោះនឹងលែងមានការវាយប្រហារបន្ដទៀតហើយ នៅពេលអនាគត។

បើតាមអ្នកវិភាគ បានយល់ឃើញថា គោលបំណង នៅក្នុងការបង្កើតមូលដ្ឋានកងទ័ព នៅក្នុងឈូងសមុទ្រអូម៉ង់ និងមហាសមុទ្រឥណ្ឌានោះ គឺជាយុទ្ធសាស្រ្ដរបស់អ៊ីរ៉ង់ សម្រាប់ទប់ទល់នឹងអាមេរិក។ ប្រសិនបើមានសង្គ្រាមណាមួយកើតឡើង អ៊ីរ៉ង់អាចនឹងយកមូលដ្ឋានទាំងនោះ សម្រាប់រារាំងពីការវាយប្រហាររបស់សត្រូវផងដែរ៕ ប្រែសម្រួលដោយ Nuon

from: https://tnaot.com/km/m/detail/article/9415009