Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

សម្តេចព្រះសង្ឃនាយក ប្រកាសចាត់វិធានការការពារកូវីដ១៩ តាមបណ្តាវត្តអារាមចាប់ពីថ្ងៃនេះ

សម្តេចព្រះមហាសុមេជាធិបតី ទន្ទ ង៉ែត សម្តេចព្រះសង្ឃនាយក នៃព្រះរាជាណា​ចក្រកម្ពុជា បានចេញ​សារ​ជាវីដេអូ នៅក្នុងគេហទំព័ហ្វេសប៊ុក របស់ក្រសួងធម្មការនិងសាសនា នៃព្រះរាជាណាចក្រកម្ពុជា​ជុំវិញការបង្ការទប់ស្កាត់ជំងឺកូវីដ១៩ ក្នុងអំឡុងពេលបុណ្យភ្ជុំកាន់បិណ្ឌ-ភ្ជុំបិណ្ឌ។

សម្តេចព្រះសង្ឈនាយក បានមានព្រះថេរដីកាថា ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ ប្រពៃណីជាតិ​ខ្មែរ​ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១រោចដល់១៥រោច ខែភទ្រ ឆ្នាំជូត ទោស័កព.ស.២៥៦៤ ត្រូវនឹងថ្ងៃ​ទី៣​-១៨ ខែកញ្ញា ឆ្នាំ២០២០ នាពេលខាងមុខនេះ ក្រសួងសុខាភិបាល បានណែនាំ​គ្រប់ស្ថាប័ន​ទូទាំងកម្ពុជា ឱ្យប្រុងប្រយ័ត្នការពារខ្លួន ពីគ្រោះថ្នាក់នៃជំងឺកូវីដ១៩ នាឱកាសបុណ្យជាតិ​ខាងលើ​នេះ។​

“ថ្ងៃនេះខ្ញុំព្រះករុណា​អាត្មាភាព បាន​ទទួលសារពីរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល​បានណែនាំ ​ផ្តាំ​ឱ្យ​កូ​នចៅពុទ្ធបរិស័ក​ទាំង​ឡាយទូទាំងប្រទេសកម្ពុជា ទាំងក្មេងទាំងចាស់ទាំងយាយទាំងតា នំាគ្នាធ្វើ​ការ​​សម្អាត​រាងកាយឱ្យ​បាន​ល្អ ត្រូវដុសខាតឱ្យស្អាតកុំឱ្យមេរោគកូវីដ១៩ មកបៀនបៀន ត្រូវ​មានដុសសាប៊ូ​ល្អ​ៗ​ទឹកល្អៗ មានទឹកអាកុល​សម្រាប់​លាងដៃជាប់ជានិច្ច មុននឹងហូបឬឆាន់បាយគ្រប់ៗ​អង្គត្រូវសម្អាត​ឱ្យ​បានល្អ”។

ជាមួយគ្នាផងដែរ បើយោងតាមព្រះរាជសង្ឃប្រកាស របស់សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីសម្តេចព្រះមហាសង្ឃរាជ និងជាព្រះប្រធានគណៈសង្ឃនាយក នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរា​ជាណាចក្រកម្ពុជា ស្តីពីការរៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ និងការទប់ស្កាត់ការរីករាលដាលមេរោគកូវីដ១៩បានឱ្យដឹងថា មាន៥ចំណុចតម្រូវឱ្យពុទ្ធបរិស័កចូលរួម បើមិនដូច្នេះគឺមិនអនុញ្ញាតឱ្យចូលក្នុងវត្តអារាម។

ដើម្បីចូលរួមអនុវត្តនូវវិធានការបង្ការទប់ស្កាត់ នូវការចម្លងនានាពីវីរុសកូវីដ១៩ តាមការណែនាំរបស់​ក្រសួង​សុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងអង្គការសុខភាពពិភពលោក ក្នុង​អំឡុងពេលពិ​ធី​​បុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ គ្រប់វត្តអារាមនៅខេត្តនិងរាជធានីទាំងអស់ រួមទាំងពុទ្ធបរិស័ក ត្រូវតែចូលរួមអនុវត្តនូវវិធានការទាំង៥ចំណុចដូចតទៅ៖ ១.ព្រះចៅអធិការវត្តត្រូវប្រញាប់បាញ់ថ្នាំសម្លាប់មេរោគក្នុងទីអារាមវត្តជាប្រចាំ និងរៀបចំឱ្យមានទីកន្លែងអាល់កុល ជែល ឬក៏សាប៊ូសម្អាតដៃ ដល់ពុទ្ធបរិស័កមុនចូលទៅខាងក្នុងទីកន្លែង បំពេញបុណ្យកុសល។

២. ត្រូវលាងសម្អាតដៃឱ្យបានញឹកញាប់ជាមួយអាកុល ឬជែល ឬជាមួយសាប៊ូមុននឹងក្រោយ ចាប់កាន់វត្ថុសម្ភារៈដែលមានមនុស្សប៉ះពាល់ច្រើន។ ៣. ត្រូវនៅក្នុងទីកន្លែងដែលមានខ្យល់ចេញចូលល្អ ដោយរក្សាគម្លាតសុវត្ថិភាពពីគ្នា។ ៤.ត្រូវលើកទឹកចិត្តខ្ពស់ ឱ្យពុទ្ធបរិស័កពាក់ម៉ាស់ ឬប្រើក្រមាខ្ទប់មាត់ ច្រមុះ ដើម្បីចៀសវាងការចម្លងជាយថាហេតុ នៃវីរុសផ្តាយសាយផ្សេងៗរួមទាំងកូវីដ១៩។ ៥. ពុទ្ធបរិស័កទាំងអស់ត្រូវរើសមធ្យោបាយសុវត្ថិ​ភាព ក្នុងពេលធ្វើដំណើរទៅកាន់ទីវត្តអារាមព្រះពុទ្ធសាសនា ឬទីកន្លែងផ្សេងៗដោយភ្ជាប់ទៅជាមួយនូវអាល់កុល ជែលសម្រាប់សម្អាតដៃ គ្រប់ពេលវេលាការពារឆ្លងនិងចម្លងវីរុសកូវីដ១៩។ ដោយ៖ ឃួន ​លក្ខិណា

from: https://tnaot.com/km/m/detail/article/9646560