Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Thiago វិលត្រឡប់មកជំរំហ្វឹកហាត់វិញហើយ ក្រោយជាសះស្បើយពីបញ្ហារបួស

តាមសេចក្តីរាយការណ៍នៅអាល្លឺម៉ង់បានឱ្យដឹងថា ខ្សែបម្រើ Thiago Alcantara របស់ក្លិប Bayern Munich បានវិលត្រឡប់មកជំរំហ្វឹកហាត់វិញហើយ ក្រោយជាសះស្បើយពីបញ្ហារបួសក្រលៀន។

កីឡាករអន្តរជាតិអេស្ប៉ាញរូបនេះ បានមកហ្វឹកហាត់វិញធម្មតានៅឯទីលាន Saebener Strasse ជាមួយមិត្តរួមក្រុមរបស់ខ្លួន ហើយអាចនឹងបង្ហាញខ្លួនជាថ្មីម្តងទៀតនៅវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ DFB-Pokal ជាមួយក្លិប Bayer Leverkusen នៅថ្ងៃទី៤ ខែកក្កដា ខាងមុខ។

ក្រោយ Thiago ខកខានបង្ហាញខ្លួនសម្រាប់ក្លិប Bayern កន្លងទៅនេះ មិនបានធ្វើឱ្យប៉ះពាល់អ្វីដល់ក្លិបឡើយ ពោលគឺឈ្នះទាំងបីប្រកួត ក្នុងក្រខ័ណ្ឌ Bundesliga។ សម្រាប់រដូវកាលនេះ Bayern នៅតែជាអ្នកគ្រងជើងឯក Bundesliga ដដែល ក្រោយឆ្លងកាត់ ៣៣ប្រកួត ទទួលបាន ៧៩ពិន្ទុ ដាច់ក្រុមលេខពីរ Borussia Dortmund ចំនួន១០ពិន្ទុ។ នៅសប្តាហ៍នេះ ក្រខ័ណ្ឌ Bundesliga នឹងបញ្ចប់យុទ្ធនាការហើយ ដោយក្រុមទាំង១៨ នឹងត្រូវប្រកួតនៅថ្ងៃទី២៧ ខែមិថុនា នៅវេលាម៉ោង ៨:៣០នាទីយប់ទាំងអស់។

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ livescore

from: https://tnaot.com/km/m/detail/article/9414958