ស្មាតហ្វូន Honor X10 Max គ្រោងនឹងមកដល់នៅថ្ងៃទី២ ខែកក្កដាខាងមុខនេះ ហើយត្រូវបានបញ្ជាក់ដោយក្រុមហ៊ុន TENAA រួចរាល់មកហើយ។ ទោះបីជាលក្ខណៈពិសេសភាគច្រើនត្រូវបានលេចចេញរួចហើយ ប៉ុន្តែនេះជាអ្វីដែលបញ្ជាក់ពីលក្ខណៈពិសេសរបស់វាពោលគឺអេក្រង់ LCD ទំហំ 7.09 inch ជាមួយថាមពលថ្ម 5,000 mAh ។
ទូរសព្ទនេះត្រូវបានក្រុមហ៊ុនភ្ជាប់មកជាមួយបន្ទះឈីប Dimense 800 ដូចទៅនឹងស្មាតហ្វូន Honor X10 ដែរ នេះបើយោងតាមការចេញផ្សាយកន្លងមក។ ក្រុមហ៊ុន TENAA មិនបានបង្ហាញពីវេទិកានេះទេ ប៉ុន្តែបាននិយាយថា CPU មានល្បឿនលឿនរហូតដល់ 2.0 GHz ដែលស្របទៅនឹងបន្ទះឈីប Mediatek ដែលអាចដំណើរការដោយប្រព័ន្ធ 5G ។ RAM មានទំហំ 6GB ឬ 8GB ជាមួយអង្គផ្ទុកទិន្នន័យខាងក្នុងទំហំ 64GB ឬ 128GB។
កាមេរ៉ាភ្លោះផ្នែកខាងក្រោយនៃស្មាតហ្វូន Honor X10 Max នេះ ត្រូវបានគេនិយាយថាមានទំហំរហូតទៅដល់ 48MP និងមួយគ្រាប់ទៀតមានទំហំ 2MP និងទំហំ 8MP នៅផ្នែកខាងមុខផងដែរ ៕
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖ gsmarena