Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

កុំមើលរំលងឲ្យសោះបញ្ហាដំបៅ មុន ឬពងបែកជុំវិញមាត់

បញ្ហាដំបៅ មុន ឬបែកពងនៅជុំវិញមាត់គឺជារឿងសំខាន់មួយនៃសម្រស់ដែលមនុស្សគ្រប់រូបមិនគួរមើលរំលងទាំងប្រុសទាំងស្រី។

ប្រសិនបើអ្នកមិនយកចិត្តទុកដាក់លើបញ្ហានេះទេ វាអាចបង្កឲ្យអ្នកមានជំងឺមហារីកមាត់ ឬអាចនឹងមានស្លាកស្នាមលើមាត់និងមុខ ដែលវាមានផលមិនល្អដល់សុខភាព និងសម្រស់របស់អ្នក។

ការចេញដំបៅ មុន ឬពងបែកជុំវិញមាត់នេះគឺបណ្ដាលមកពីរាងកាយអ្នកកង្វះជីវជាតិវីតាមីន B3, B2 និង B12 ដែលសម្បូរទៅដោយសារជាតិដែកនិងស័ង្កសី។

ដូច្នេះហើយ ដើម្បីជៀសវៀងបញ្ហាទាំងនេះ លោកអ្នកគួរដឹងច្បាស់ថាសារជាតិអ្វីដែលរាងកាយអ្នកត្រូវការ និងបំពេញបន្ថែម។

ជាការល្អបំផុតលោកអ្នកគួរឧស្សាហ៍ទទួលទានស៊ុត ត្រី(សាម៉ុន) សណ្ដែក និងគ្រាប់ធញ្ញជាតិ (ដូចជា គ្រាប់ស្វាយចន្ទី ជាដើម) ហើយយកល្អសូមឲ្យយោបល់ថា អ្នកគួរទទួលទានវាជាមួយបន្លែ ព្រោះក្នុងបន្លែមានសារជាតិវីតាមីន C ដែលជួយប្រឆាំងនឹងការឆ្លង និងសម្រួលដល់ការរំលាយអាហារផងដែរ។ ប្រែសម្រួលដោយ៖ ត្នោត

from: https://tnaot.com/km/m/detail/article/9646488