Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ម្តងនេះ​លែង​ទុក​មុខ​ទៀត​ហើយ​! ទីតាំង​នេះ​ធ្លាប់​ប្រាប់​ជាច្រើនដងហើយ​នៅ​មិន​ព្រម​ស្តាប់

 កន្លងមកសមត្ថកិច្ចធ្លាប់បានហាមនិងប្រាប់ណែនាំពីការចត​ម៉ូតូនៅ​លើ​ទ្រូងផ្លូវផងដែរ តែទីតាំងកន្លែងនេះ មិនព្រមធ្វើតាម ។ ជាក់ស្តែង នៅ​ព្រឹក​ថ្ងៃ​ទី​៣១ ខែសីហា ឆ្នាំ​២០២០ កម្លាំង​នគរបាល​នៃ​ការិយាល័យ​សណ្តាប់ធ្នាប់បាន​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​នៅ​លើ​ផ្លូវ សុក​ហុ​ក កែង​មហាវិថី​ហ្សា​ឌឺ​ហ្គោ​ល ដែលអ្នក​លក់ដូរ​ និង​អ្នកចត​ម៉ូតូ នៅ​លើ​ទ្រូងផ្លូវ បណ្តាល​ឲ្យ​មានកា​រកស្ទះ ។ នេះ​បើ​យោង​តាម​ផេ​ក​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​ចេញផ្សាយ​នា​ថ្ងៃ​ទី​៣១ ខែសីហា​នេះ ។

ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់​បន្ត​ថា កម្លាំង​នគរបាល​យើង​បាន​រៀបចំ និង​ធ្វើការ​លើក​ម៉ូតូ​ដាក់​លើ​រថយន្ត​យក​ទៅ​រក្សារ​ទុក​នៅ​ការិយាល័យ ដើម្បី​ធ្វើការ​ផាកពិន័យ ទីតាំង​ទាំងនេះ​សមត្ថកិច្ច​ធ្លាប់​បាន​ចុះ​ណែនាំ​រួច​មក​ហើយ​នា​ពេល​កន្លង ។ ប៉ុន្តែ​នៅ​តែ​មិន​ស្តាប់ ​តាម​ការ​ណែនាំ​របស់​កម្លាំង​សមត្ថកិច្ច​សោះ​ចឹ​ង ធ្វើ​បែប​នេះ​បណ្តាល​ឲ្យ​ស្ទះចរាចរណ៍​ពិបាក​ក្នុង​ការ​ធ្វើ​ដំណើរ ៕ដោយ៖ត្នោត

from: https://tnaot.com/km/m/detail/article/9646459