Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

បុរសម្នាក់នៅរដ្ឋ Michigan ឈ្នះឆ្នោតចំនួន ៤លានដុល្លារ

មន្រ្តីក្នុងរដ្ឋ Michigan បាននិយាយកាលពីថ្ងៃច័ន្ទថា នេះជាលើកទី២ ហើយដែលបុរសម្នាក់ដែលរស់នៅភាគអាគ្នេយ៍នៃរដ្ឋ Michigan បានឈ្នះឆ្នោតរហូតទៅដល់ ៤លានដុល្លារ ។

លោក Mark Clark មានអាយុ ៥០ឆ្នាំ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញដោយក្រុមហ៊ុនឆ្នោត Michigan Lottery ថា អ្នកមិនគិតថាអ្នកនឹងឈ្នះច្រើនដងនោះទេ ហើយអ្នកប្រាកដជាមិនដែលគិតថាវានឹងកើតឡើងពីរដងទេ ។ វាពិបាកក្នុងការនិយាយទៅនឹងអ្វីដែលខ្ញុំកំពុងមានអារម្មណ៍មួយនេះណាស់ ហើយនេះប្រហែលសំណាងរបស់ខ្ញុំហើយ ដែលបានឈ្នះឆ្នោតពីរដង ។

រូបតំណាង

គួរបញ្ជាក់ដែរថា Mark Clark បានទទួលប្រាក់សរុបនោះប្រហែល ២.៥លានដុល្លារ ដោយមានការកាត់ចំណាយអ្វីផ្សេងទៀត តាមគោលការណ៍របស់ក្រុមហ៊ុនឆ្នោតផងដែរ ។ Mark Clark បាននិយាយទៀតថា ការឈ្នះឆ្នោតនេះធ្វើឱ្យជីវិតរបស់ខ្ញុំ និងគ្រួសារមានការប្រសើរឡើង ៕

ប្រែសម្រួលដោយ៖ វិបុត្រ

ប្រភព៖ ntd.com

from: https://tnaot.com/km/m/detail/article/9414819