Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

សូមបន្តការប្រុងប្រយ័ត្ន ទោះគ្មានករណី​ឆ្លងក្នុងសហគមន៍ ប៉ុន្តែករណី​នាំ​ចូល​នៅ​តែ​មាន ថ្ងៃនេះរកឃើញម្នាក់ទៀត

នៅ​ព្រឹក​ថ្ងៃ​អង្គារ៍​នេះ កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​កូវីដ ១៩ ថ្មី​ចំនួន ១ករណី​ទៀត ដោយនាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង CDC របស់​ក្រសួង​សុខាភិបាល អះអាង​ជាករណី​នាំ​ចូល។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន ចេញ​ផ្សាយ​កាល​ពី​ម៉ោង ៩ព្រឹក ករណី​រក​ឃើញ​ថ្មី​នេះ គឺ​ជា​ជនជាតិខ្មែរ ទើបត្រឡប់មកពីសហរដ្ឋអាមេរិក ដោយ​បាន​ធ្វើ​តេស្ត​វិជ្ជមាន​កូវីដ ១៩ នៅ​ថ្ងៃទី ២២ មិថុនា ខណៈ​ពេល​នេះ​ ត្រូវ​ដាក់​ឲ្យ​សម្រាក​ព្យាបាល នៅ​ឯ​មន្ទីរពេទ្យ​មិត្ត​ភាពខ្មែរ-សូវៀត។

គិត​មក​ទល់​នឹង​ពេល​នេះ ចំនួន​អ្នក​ឆ្លង​កូវីដ ១៩ នៅ​កម្ពុជា កើន​ឡើង​សរុប ១៣០​នាក់ ភាគ​ច្រើន​ជាករណី​នាំ​ចូល​ ដោយ​ក្នុង​នោះ ១២៧នាក់ បាន​ជាសះស្បើយ និង​ ៣នាក់​កំពុង​សម្រាក​នៅ​មន្ទីរពេទ្យ៕ ដោយ៖ ត្នោត

from: https://tnaot.com/km/m/detail/article/9414465