កំពង់ធំ៖ក្មេងប្រុស២នាក់បងប្អូនបង្កើតបានលង់ទឹកស្លាប់ គ្រាដែល ម្តាយទៅរកច្រូតស្មៅឲ្យគោស៊ីហើយទុកកូន២នាក់នៅចាំគោយន្តបែរជានាំគ្នាទៅមុជទឹកអូរបណ្តាលឲ្យលង់ទឹកស្លាប់ទាំងពីនាក់តែម្ដងហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទី ៣០ ខែ សីហា ឆ្នាំ ២០២០ នៅត្រង់ចំណុចអូរកប់ឆ្កែ ភូមិសុភមង្គល ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំមន្រ្តីនគរបាល ស្រុកសន្ទុកបានឲ្យដឹងថាសពក្មេងប្រុសរងគ្រោះ០២នាក់នេះមានឈ្មោះទី១/ លី សុខខែត អាយុ ១០ឆ្នាំ ជនជាតិខ្មែរ រស់នៅក្នុងបន្ទុកឪពុកម្តាយ និង ឈ្មោះ លី សុខខុន អាយុ ០៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅក្នុងបន្ទុកឪពុកម្តាយ(ក្មេងប្រុសរងគ្រោះទាំងពីរនាក់ជាបងប្អូនបង្កើត)នៅភូមិតាមិញ ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។
ស្រ្តីឈ្មោះ គឿន ណាង អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ ត្រូវជាម្ដាយបង្កើតរបស់ជនរងគ្រោះ បានរៀបរាប់ថា នៅវេលាម៉ោង ៦ព្រឹក ថ្ងៃទី៣០ ខែ សីហា ឆ្នាំ ២០២០ ខ្លួនបានជិះ(គោយន្តកន្ត្រៃ) របស់ឈ្មោះ ញឹម ញ៉ុន ភេទប្រុស អាយុ ៤៩ឆ្នាំ ជនជាតិខ្មែរត្រូវជាបងប្អូន ដោយមានកូនប្រុសពីរនាក់ខាងលើទៅជាមួយរួមទាំងអ្នកជិតខាង៣-៤នាក់ទៀតទៅជាមួយដែរពេលទៅដល់ក្រុមមនុស្សចាស់បាននាំគ្នាទៅបាញ់ថ្នាំដំឡូង និងច្រូតស្មៅអស់ ឯខ្លួនគាត់បានដើរច្រូតស្មៅម្នាក់ឯងដើម្បីយកទៅឲ្យគោស៊ី និងបានទុកកូនប្រុសទាំងពីរនាក់ នៅជាមួយគ្នា នៅកន្លែងទុកគោយន្តកន្ត្រៃលុះមកវិញ មិនឃើញកូនក៏មានការសង្ស័យនាំគ្នាចុះរាវក្នុងទឹកពេលនោះ បានចុះរាវប៉ះចំកូនទាំងពីររបស់ខ្លួននៅបាតអូរក៏ស្រង់មកពិនិត្យ ឃើញថាស្លាប់បាត់បង់ជីវិតទៅហើយក៏បានដឹកយកសាកសពទៅលំនៅដ្ឋានរបស់ខ្លួន។
សមត្ថកិច្ចជំនាញ បានសហការជាមួយ ប៉ុស្តិ៍នគរបាលរដ្ឋបាល មេភូមិ និងគ្រួសារសពចុះដល់ផ្ទះសាកសពបើតាមការពិនិត្យនៅលើមាត់និងច្រមុះមានហៀរទឹកលាយភក់និងដងខ្លួនសពទាំងពីរពុំមានស្លាកស្នាមអ្វីកត់សម្គាល់ឡើយ ហើយបានធ្វើការសន្និដ្ឋានថា ក្មេងប្រុសទាំង២នាក់បានស្លាប់ដោយសារលង់ទឹកដោយខ្លូនឯងពិតប្រាកដមែនព្រោះតែការធ្វេសប្រហែសរបស់ម្តាយ និងអ្នកទៅជាមួយបន្ទាប់ពីបានពិនិត្យ សពចប់រួចហើយសមត្ថកិច្ចជំនាញបានធ្វើកំណត់ហេតុប្រគល់សពក្មេងប្រុសរងគ្រោះទាំងពីរនាក់បងប្អូន ជូនទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ផេង ភាព