Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

យុទ្ធសាស្ត្រ​ពីរ​ដែល​ជួយ​អាជីវករ​កាត់​បន្ថយ​ការ​ស្ត្រេ​សរឿង​លុយ

ពេល​ដែល​អ្នក​ចាប់ផ្តើម​គិត​ពី​កត្តា​ដែល​អ្នក​ត្រូវការ​ដើម្បី​កសាង​អាជីវកម្ម​មួយ​នោះ អ្នក​ជៀស​មិន​ផុត​ពី​អារម្មណ៍​ស្ត្រេ​ស​ទេ ព្រោះ​វា​មាន​ចំណុច​សំខាន់​ៗ​ជា​ច្រើន​ដូច​ជា​ប្រភេទ​អាជីវកម្ម ផលិតផល និង​សេវាកម្ម ការ​ផ្សព្វផ្សាយ និង​សេវាកម្ម​អតិថិជន​ជាដើម​។

សហគ្រិន​ដែល​ជោគជ័យ​ជា​មនុស្ស​ដែល​គិត​បាន​វែង​ឆ្ងាយ និង​អ្វី​ដែល​ពួក​គេ​ត្រូវធ្វើ​ដើម្បី​សម្រេច​បាន​គោលដៅ​ទាំងនោះ ខណៈ​ដែល​យល់​ដឹង​ពី​វិធី​ល្អ​ៗ​ក្នុង​ការ​ពង្រីក​អាជីវកម្ម​របស់​ខ្លួន​។ ប្រសិនបើ​អ្នក​ស្ថិត​ក្នុង​ចំណោម​អាជីវករ​ដែល​កំពុង​ស្ត្រេ​ស​ច្រើន​រឿង​លុយ អ្នក​អាច​សាកល្បង​អនុវត្ត​តាម​យុទ្ធសាស្ត្រ​ខាងក្រោម​នេះ​បាន​ដើម្បី​កាត់​បន្ថយ​អារម្មណ៍​ទាំងនោះ​៖

១. ពង្រឹង​ទំនាក់ទំនង​របស់​អ្នក​ជាមួយ​លុយ

រឿង​ហិរញ្ញវត្ថុ​មិន​តែងតែ​ផ្តល់​នូវ​ការ​ស្ត្រេ​ស​ដល់​មនុស្ស​ទេ​ប្រសិនបើ​អ្នក​យល់​ពី​គោលដៅ​របស់​វា​បាន​ច្បាស់លាស់​។ ប្រសិនបើ​អ្នក​ជួប​ការ​លំបាក​ក្នុង​ការ​បង្កើន​ការ​លក់ អ្នក​ត្រូវ​ចង​ចាំ​ថា​អ្នក​មិន​ព្យាយាម​លក់​ឲ្យ​មនុស្ស​គ្រប់​វ័យ និង​ប្រភេទ​ទេ​។ តែ​អ្នក​ត្រូវ​ពិនិត្យ​មើល​មនុស្ស​ដែល​អ្នក​ចង់​ទាក់ទាញ​ឡើង​វិញ និង​មនុស្ស​ដែល​អាជីវកម្ម​របស់​អ្នក​អាច​ជួយ​ដល់​ពួក​គេ​បាន​។

ក្រៅពី​នេះ​ហើយ អ្នក​អាច​ពង្រឹង​ទំនាក់ទំនង​របស់​អ្នក​ជាមួយ​លុយ​បាន​ដោយ​អប់រំ​ខ្លួនឯង​ពី​រឿង​ហិរញ្ញវត្ថុ​ដូច​ជាតា​មការ​អាន​សៀវភៅ វគ្គ​សិក្សា​ខ្លី​ៗ វី​ឌី​អូ​អប់រំ និង​មធ្យោបាយ​សិក្សា​ផ្សេង​ៗ​ទៀត​។ ប្រសិនបើ​អ្នកមាន​សមត្ថភាព អ្នក​អាច​រក​អ្នកជំនាញ​ដើម្បី​ជួយ​ផ្តល់​ទីប្រឹក្សា​ដល់​អ្នក​និង​រៀបចំ​ផែនការ​សម្រាប់​អាជីវកម្ម​របស់​អ្នក​បាន​។ តែ​ប្រសិនបើ​អ្នក​ស្គាល់​មនុស្ស​ជិត​ស្និទ្ធ​ដែល​មាន​ជំនាញ និង​បទ​ពិសោធន៍​ផ្នែក​នេះ អ្នក​អាច​សាកល្បង​ទាក់ទង​សួរ​យោបល់​បាន​ដែរ​។

២. រៀបចំ​ផែនការ​សម្រាប់​ថ្ងៃ​មុខ

មនុស្ស​មួយ​ចំនួន​ចាប់ផ្តើម​អាជីវកម្ម​មួយ​ដោយ​ខ្លួនឯង​ព្រោះ​ពួក​គេ​មិន​ចង់​ធ្វើការ​ឲ្យ​អ្នក​ដទៃ ឬ​ចង់​ធ្វើ​អ្វី​ដែល​ខ្លួន​ស្រលាញ់​ចូល​ចិត្ត​ជាដើម​។ ប៉ុន្តែ​អ្នក​ត្រូវ​តែ​មាន​ផែនការ​ហិរញ្ញវត្ថុ​ច្បាស់លាស់​សម្រាប់​មើលថែ​អ្នក និង​ក្រុម​គ្រួសារ​របស់​អ្នក​។

អ្នក​អាច​ទុក​ថវិកា​មួយ​ចំនួន​សម្រាប់​ពេល​មាន​អាសន្ន និង​ថវិកា​មួយ​ចំនួន​ទៀត​សម្រាប់​ការ​វិនិយោគ​និង​បង្កើន​ទ្រព្យសម្បត្តិ​ដើម្បី​អាច​សម្រេច​បាន​គោលដៅ​ផ្សេង​ៗ​ក្នុង​ជីវិត​ ៕ ផ្ដល់សិទ្ធដោយ៖ កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9646164