Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

មនុស្សជាង​១០០នាក់ រងការបាញ់ប្រហារនៅក្នុងទិវាឪពុក នៅជីកាហ្គោ អាមេរិក

សារព័ត៌មាន Tintuc នៅថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ២០២០ បានដកស្រង់ប្រភពព័ត៌មានពីប្រព័ន្ធផ្សព្វផ្សាយអាមេរិក កាលពីថ្ងៃទី​២២ ខែមិថុនា បានផ្សាយថា មានមនុស្សដល់ទៅ​១០៤នាក់ បាន​រងការបាញ់ប្រហារ​ក្នុងក្នុងទិវាលោកឪពុក(Father’s Day – 21/6) កាលពីចុងសប្តាហ៍កន្លងមក នៅទីក្រុងជីកាហ្គោ រដ្ឋ Illinois ​បណ្តាលឲ្យមនុស្ស១៤នាក់ស្លាប់ ក្នុងនោះមានកុមារ​៥នាក់​ផងដែរ។

ហេតុការណ៍បាញ់ប្រហារនេះ បានកើតឡើង ចន្លោះពីថ្ងៃទី​១៩-២២ខែមិថុនា​ ហើយនៅទីក្រុងជីកាហ្គោ ក៏មានករណីបាញ់ប្រហារច្រើនជាងគេបង្អស់។ ប៉ុន្តែចំនួនអ្នកស្លាប់​តិចជាង កាលពីចុង ខែឧសភា​ ដោយពេលនេះមាន​មនុស្ស​៨៥នាក់ រងការបាញ់ប្រហារ ​ក្នុងនោះស្លាប់២៤នាក់​។

ការបាញ់ប្រហារ នៅអាមេរិក បានកើតឡើងជាបន្តបន្ទាប់រយៈពេលចុងក្រោយនេះ ជាពិសេស ក្រោយពេលមានបាតុកម្មប្រឆាំងការរើសអើងជាតិសាសន៍ នៅទូទាំងអាមេរិក​ ក្រោយប៉ូលិស​សង្កត់ក បុរស​ជនជាតិស្បែកខ្មៅ​ម្នាក់ រហូតដល់ស្លាប់។

កាលពីថ្ងៃទី​២២ ខែមិថុនា នេះមានករណីបាញ់ប្រហារ នៅក្នុងពិធីជប់លៀង ​ស្ថិតក្នុងទីក្រុង Charlotte ដែលជាទីក្រុងធំបំផុត នៅតំបន់ភាគខាងជើង រដ្ឋការ៉ូលីណា សហរដ្ឋ​អាមេរិក។ ការ​បាញ់ប្រហារនោះ បានបណ្តាលឲ្យមនុស្ស២នាក់ស្លាប់ និងរបួស​៧នាក់៕ ប្រែសម្រួលដោយ៖ MEO

from: https://tnaot.com/km/m/detail/article/9414355