ក្នុងការប្រកួតយកឈ្នះលើក្រុម Burnleyកាលពីយប់មិញក្នុងលទ្ធផល 5-0 របស់ក្រុម Man City នេះដែរ ក្លឹបមេឃខៀវក៏មានដំណឹងមិនល្អផងដែរ ដែលខ្សែប្រយុទ្ធជួរមុខឆ្នើមរបស់ខ្លួនSergio Agueroទទួលរងរបួសជង្គង់ ប្រឈមនឹងការមិនបានលេងរហូតចប់រដូវកាលនេះ។
លោក Pep Guardiola បានបញ្ជាក់ថា Aguero ទទួលរងរបួសជង្គង់ធ្ងន់ធ្ងរ ហើយលោកមិនទាន់បានពិភាក្សាអំពីទំហំប៉ះពាល់ រឺរយះពេលដែលត្រូវសម្រាកព្យាបាលនោះទេ តែលោកថា វាហាក់ដូចជាមិនសូវល្អនោះទេ ដោយវាមានសភាពធ្ងន់ធ្ងរ ដែលធ្វើអោយខ្សែប្រយុទ្ធ អាហ្សង់ទីន អវត្តមានរហូតចប់រដូវកាលនេះ។
គួររម្លឹកផងដែរថា Man City បានលេងជាមួយ Burnley ធ្វើបានយ៉ាងល្អក្នុងលទ្ធផល 5-0ដែល Aguero ត្រូវបានប្តូរចេញក្នុងនាទីទី៤៥ ប្តូរចូលវិញដោយ Gabriel Jesus។
ប្រភព៖ Goal.com