ខ្សែប្រយុទ្ធស្លាបរបស់ក្លឹបមេឃខៀវ Man City គឺកីឡាករ Leroy Sane បានបង្ហាញខ្លួនជាលើកដំបូងក្នុងការប្រកួតទល់នឹង Burnleyកាលពីយប់មិញ។
កីឡាករអាល្លឺម៉ង់រូបនេះបានបាត់មុខពីការប្រកួតដោយសារតែបញ្ហាញាំញីដោយរបួស និងទម្រង់លេងផង ដែលការលេងលើកចុងក្រោយរបស់គាត់គឺកាលពីខែសីហា ឆ្នាំ២០១៩មកម្ល៉េះ។ ក្នុងការប្រកួតជាមួយ Burnley នេះដែរ Leroy Sane មិនបានស៊ុតបញ្ចូលទីទេ បើទោះជាការប្រកួតបញ្ចប់ទៅក្នុងលទ្ធផល 5-0 ដោយMan City ទទួលជ័យជម្នះក៏ដោយ។
គួរបញ្ជាក់ផងដែរថា កាលពីសប្តាហ៏មុន Pep Guardiola បានប្រាប់សារព័ត៌មានថា Leroy Sane នឹងមិនបន្តកុងត្រាជាមួយក្លឹបទៀតទេ ហើយអាចនឹងចាកចេញនាចុងរដូវកាលនេះបើសិនជាមានការព្រមព្រៀងជាមួយក្លឹបអាល្លឺម៉ង់មួយ ដែលគេជឿថា Pep សំដៅលើក្លឹប Bayern Munich។
ប្រភព៖ Goal