ក្លឹបយក្សអ៊ីតាលីដែលទើបតែបាត់បង់ពាន Coppa Italia ដោយទាត់បាល់ប៉េណាំងទីចាញ់ Napoliនោះបានត្រឡប់មកការប្រកួត Serie A វិញដោយយកឈ្នះលើក្លឹប Bologna ក្រៅទឹកដី 2-0។
ពីរគ្រាប់របស់ Juventus រកបានដោយកីឡាករ Cristiano Ronaldo ដោយស៊ុតបាល់ពិន័យក្នុងនាទីទី២៣ និងគ្រាប់ទីពីររកបានដោយ Paulo Dybala នៅនាទីទី៣៦។ នៅនាទីចុងក្រោយ Juventus ក៏ទទួលបានកាតក្រហមម្នាក់លើកីឡាករខ្សែការពារស្តាំDanilo ផងដែរ។
គួរបញ្ជាល់ផងដែរថា Juventus កំពុងនាំមុខកំពូលតារាងលីគអ៊ីតាលីដោយមាន 66ពិន្ទុក្នុងដៃតាមពីក្រោយដោយ Lazio មាន 62ពិន្ទុ និងលេខ៣បានទៅលើ Inter Milan របស់Conte មានសរុប 57 ពិន្ទុ។
ប្រភព៖ Livescore