Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ទីប្រឹក្សាសេតវិមាន៖ ប្រធានាធិបតីអាមេរិកបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយចិន តែត្រាំច្រានចោល

ដោយសារតែបញ្ហាវីរុសកូរ៉ូណាបានឆ្លងទៅលើពលរដ្ឋអាមេរិក ជិត២,៤លាននាក់ និងស្លាប់ជាង១២ម៉ឺននាក់ ធ្វើឲ្យរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ខឹងសម្បាយ៉ាងខ្លាំង ដោយចោទប្រកាន់ថា មេរោគរលាក​ផ្លូវដង្ហើម​ប្រភេទ​ថ្មីនេះ លេចចេញពីមន្ទីរពិសោធន៍ នៅទីក្រុងវូហាន ខេត្តហ៊ូប៉ី​ ប្រទេសចិន ហើយនៅពេលនេះ​ ប្រធានាធិបតី ដូណាល់ ត្រាំ បានសម្រេចចិត្តបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្ម​ជាមួយនឹងរដ្ឋាភិបាលទីក្រុងប៉េកាំង។ ប៉ុន្ដែក្រោយមក លោក ដូណាល់ ត្រាំ បានច្រានចោលសេចក្ដីរាយកាណ៍ខាងលើនេះ ដោយអះអាងថា កិច្ចព្រមព្រៀងនោះ គឺនៅដដែល។

លោក Peter Navarro ទីប្រឹក្សាពាណិជ្ជកម្មរបស់សេតវិមាន​ បានប្រាប់បណ្ដាញទូរទស្សន៍ Fox News កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ​ បានសម្រេចបញ្ចប់នូវកិច្ចព្រមព្រៀងពាណិជ្ជកម្ម​ជាមួយនឹងប្រទេសចិន។ បញ្ហានេះក៏ដោយសារតែមន្ត្រីស៊ើបអង្កេតរកឃើញថា ការរាតត្បាតមេរោគវីរុសកូរ៉ូណា ឬកូវីដ១៩នោះ មានដើមកំណើត ចេញពីមន្ទីរពិសោធន៍ នៅទីក្រុងវូហាន ខេត្តហ៊ូប៉ី នាភាគកណ្ដាល​ ប្រទេសចិន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Tass នៅថ្ងៃទី២៣ ខែមិថុនា ។

ផ្ទុយទៅវិញ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានច្រានចោលសេចក្ដីរាយការណ៍ខាងលើនេះ ដោយចាត់ទុកថា កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយចិននឹងរក្សានៅតែដដែល។ ទោះជាយ៉ាងណា លោក​សង្ឃឹម​ថា ប្រទេសទាំង២នឹងបន្ដកិច្ចព្រមព្រៀងនេះ។

ការផ្ទុះឡើង នៃវីរុសរលាកផ្លូវដង្ហើមប្រភេទថ្មីជាដំបូង នៅក្នុងប្រទេសចិន ហើយបន្ដរាតត្បាតពាសពេញពិភពលោក បានធ្វើឲ្យមន្រ្ដីអាមេរិក គិតថា​ មេរោគនេះ គឺចិនជាអ្នកបង្កើត។ ប៉ុន្ដែអង្គការសុខភាពពិភពលោក ហៅកាត់ WHO តែងតែអះអាងថា មេរោគដ៏កាចសាហាវនេះ បានកើតឡើងតាមលក្ខណ:ធម្មជាតិរបស់វា ដោយចម្លងពីសត្វមកមនុស្ស ហើយចម្លងពីមនុស្សទៅមនុស្ស។

រហូតមកដល់ពេលនេះ នៅលើទឹកដីមហាអំណាចលេខ១របស់ពិភពលោក ទាំងសេដ្ឋកិច្ច និងយោធាមួយនេះ មានអ្នកឆ្លងរហូតដល់ជិត២,៤លាននាក់ និងស្លាប់ជាង១២ម៉ឹននាក់ ទើបធ្វើឲ្យរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ ខឹងសម្បាយ៉ាងខ្លាំងទៅលើប្រទេសចិន។ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កាលពីថ្ងៃទី​៥ ខែមិថុនា ​ឆ្នាំ២០២០ បានព្រមានថា អាមេរិកនឹងបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយចិន ដោយសារតែប្រទេសទាំងប្រឈមមុខតានតឹងដាក់គ្នាលើបញ្ហាជាច្រើន ជាពិសេស កូវីដ១៩​។

ពាក់ព័ន្ធ​នឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី​១ រវាងអាមេរិក និងចិននោះ ប្រធានាធិបតីអាមរិក លោក ដូណាល់ ត្រាំ ​បានលើកឡើងថា ​«​ខ្ញុំមានចក្ខុវិស័យផ្សេងពី​៣ខែមុន។ ​នេះជាកិច្ចព្រមព្រៀងដ៏អស្ចារ្យ។ ខ្ញុំអាចនិយាយបានថា ពួកគេនឹងទិញអ្វីគ្រប់យ៉ាងពីយើង។ រីឯការផ្សះផ្សាទំនាក់ទំនង ក៏ជារឿងល្អបំផុត»ផងដែរ។

លោកប្រធានាធិបតីអាមេរិក បានបន្តថា «ប៉ុន្តែនៅពេលនេះ​ យើងមិនដឹងថា ត្រូវរក្សាទំនាក់ទំនងទាំងនោះដែរឬទេ​? ខ្ញុំនឹងសម្រេចក្នុងពេលឆាប់ៗខាងមុខនេះ ដោយសារតែមានបញ្ហាជាច្រើន មិនចុះសម្រុងនឹងគ្នា។

ទោះជាយ៉ាង លោក ដូណាល់ ត្រាំ​ បានបង្ហាញពីការជឿជាក់ថា សេដ្ឋកិច្ចអាមេរិក ​នឹងមានភាពល្អប្រសើរ​ជាងនេះ នៅក្នុងឆ្នាំ​២០២១ ហើយក៏ជាពេលវេលាល្អបំផុត សម្រាប់អាមេរិកផងដែរ​។ ដោយឡែកសេដ្ឋកិច្ចចិន វិញ មិនអាចដេញតាមទាន់អាមេរិកនោះឡើយ៕ ប្រែសម្រួលដោយ Nuon

from: https://tnaot.com/km/m/detail/article/9414315