បាត់ដំបង៖កាលពីថ្ងៃទី៣០ ខែសីហាម្សិលមិញនេះ មានករណីអគ្គិភ័យដ៏ធំមួយ បានលេបត្របាក់តូបលក់ដូរជាច្រើន នៅក្នុងផ្សារណាត់ ខេត្តបាត់ដំបង។
យោងតាមប្រភពបានឱ្យដឹងថា ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងនៅវេលាម៉ោងប្រមាណ ៦ល្ងាច ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០ ម្សិលមិញនេះ ហើយក្នុងនោះដែរ តូបលក់ដូរប្រមាណ ៣៣តូប ត្រូវបានភ្លើងឆាបឆេះខ្ទេចគ្មានសល់។
គួរឱ្យដឹងផងដែរថា ផ្សារណាត់ ឬផ្សារធំថ្មី នៃខេត្តបាត់ដំបងនេះ ត្រូវបានសាងសង់ឡើងនៅក្នុងឆ្នាំ១៩៣៧ ក្នុងរជ្ជកាលហ្លួងស៊ីសុវត្ថិមុនីវង្ស៕ ដោយ៖ ហុង