Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

តម្លៃប្រេងនៅលើពិភពលោកកើនឡើង​បន្តិច ជាង​៤០ដុល្លារ​

តម្លៃប្រេងឆៅ នៅលើពិភពលោក បានកើនឡើង​បន្តិច ​កាលពីថ្ងៃទី​២២ ខែមិថុនា ឆ្នាំ២០២០ ខណៈ​ប្រទេស​មួយចំនួន​ចាប់ផ្តើម​ដំណើរ​ការសេដ្ឋកិច្ច​ ក្នុងប្រទេស​របស់ខ្លួនឡើងវិញ បន្ទាប់ពី​បានបន្ធូរបន្ថយការរឹតត្បិត​ប្រឆាំងវីរុស​។ 

តម្លៃប្រេង​​ឆៅ បានស្ថិតនៅលើ​ចំណុច​ខ្ពស់ជាង៤០ដុល្លារ​ក្នុងមួយធុង គឺជា​តម្លៃខ្ពស់បំផុត​ ក្នុងរយៈពេល​៣ខែកន្លងមកនេះ​ នៅលើទីផ្សារពិភពលោក ។ កំណើន​តម្លៃប្រេងនៅពេលនេះជាប់ទាក់ទង​​ជាមួយប្រទេស​មួយចំនួន​បានចាប់ផ្តើម​លើកលែង​ការរឹតត្បិត​ប្រឆាំង​វីរុសកូវីដ​១៩ ។ សកម្មភាព​ធ្វើចរាចរណ៍ដឹកជញ្ជូន និងពាណិជ្ជកម្ម​នៅ​ក្នុងប្រទេស​ទាំងនោះ​ចាប់ផ្តើម​ដំណើរការ និងមានសន្ទះ ឡើងវិញ ។ 

តម្លៃប្រេង​នៅពេលនេះ ​បានកើនឡើង​​៣ភាគរយ ស្មើ​ ៤០,៤៦​ ដុល្លារ​ក្នុងមួយធុង។ កាលពីគ្រាមុន​តម្លៃប្រេង​ឡើងថ្លៃ​ខ្ពស់​ ជិត​៨០ដុល្លារក្នុងមួយធុង ។ ប៉ុន្តែ​នៅពេលជំងឺកូវីដ​១៩​រាតត្បាត​ តម្លៃប្រេងបានធ្លាក់ចុះ​រហូតដល់ ​៣៦,៩៨ ដុល្លារ​ក្នុងមួយធុង ៕ ប្រែសម្រួលដោយ៖ thach yat 

from: https://tnaot.com/km/m/detail/article/9414294