Cristiano Ronaldo បានស៊ុតបញ្ចូលទីដោយបាល់ពិន័យប៉េណាល់ទៅ១គ្រាប់ ក្នុងជ័យជម្នះដែលក្រុមសេះបង្កង់ Juventus យកឈ្នះ Bologna ២-០ កាលពីយប់មិញនេះ។
២គ្រាប់របស់ក្រុមដឹកនាំដោយលោក Sarri រកបានដោយការស៊ុតបញ្ចូលទីប៉េណាល់ទីរបស់ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់នៅនាទីទី២៣ មុនពេល Dybala ស៊ុតកោងផុតដៃអ្នកចាំទីនៅនាទីទី៣៦។
លទ្ធផលនេះបានធើ្វឲ្យ Juventus បន្ដឈរនៅកំពូលតារាង Serie A មាន៦៦ពិន្ទុ តាមពីក្រោយដោយ Lazio មាន៦២ពិន្ទុ និងមានមួយប្រកួតក្នុងដៃ៕
ប្រភព៖ Dailymail