Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អ្នកខ្លះ​តិះដៀល​ពុទ្ធសាសនា​ព្រោះ​មិន​ស្គាល់​ការ​ពិត

អ្នក​ទស្សនវិជ្ជា​ផ្នែក​ព្រះពុទ្ធ​សាសនា​បាន​លើក​ឡើង​ថា ជីវិត​យើង​នេះ​ពិតជា​ត្រូវការ​ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ​ខ្លាំង​ណាស់​ដើម្បី​អប់រំ​ស្មារតី​ក្នុង​ផ្លូវ​ល្អ ផ្លូវ​ស្ងប់​សុខ ។

ប៉ុន្តែ​ការ​ដែល​អ្នកខ្លះ​ពោល​ត្មេះតិះដៀល​ធម៌ ឬ​តិះដៀល​ព្រះពុទ្ធ​សាសនា​ថា​យ៉ាងនេះ​ឬ​យ៉ាងនោះ ក៏​ព្រោះ​គេ​មើល​ព្រះពុទ្ធ​សាសនា​តាមតែ​សភាព​សើ​ៗ​ខាងក្រៅ ហើយ​គេ​មិន​បាន​សិ​ក្សា មិន​បាន​ពិចារណា​ឲ្យ​ស្គាល់​ច្បាស់​ពី​សេចក្តី​ពិតតែ​ប៉ុណ្ណោះ តែបើ​គេ​ស្គាល់​ច្បាស់ យល់​ច្បាស់​នូវ​ព្រះពុទ្ធ​សាសនា​តាម​ការ​ពិត និង​បាន​ក្រេប​រសជាតិ​នៃ​ព្រះធម៌​ឲ្យ​បានជា​រឿយ​ៗ​ហើយ​នោះ គេ​មុខជា​រីករាយ​ស្រឡាញ់​ព្រះធម៌ ស្រឡាញ់​ព្រះពុទ្ធ​សាសនា​ស្មើដោយ​ជីវិត​ពិតជា​មិន​ខាន ។

ដោយហេតុ​ថា ព្រះធម៌​មិន​ដែល​ប្រដៅ​មនុស្ស​ឱ្យ​ឆ្ពោះទៅ​រក​សេចក្តី​ទុក្ខ​ទេ ព្រះធម៌​តែង​អប់រំ​ទូន្មាន​សត្វលោក​ឱ្យ​ប្រព្រឹត្ត​តែ​អំពើ​ល្អ គឺ​ផ្លូវ​ឆ្ពោះទៅ​រក​សុគតិភព ដែល​ជា​រស​ដ៏​ប្រសើរ ។ ផ្តល់សិទ្ធដោយ៖កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9645418