Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

បាត់​រថយន្ត​ឡិច​ស៊ី​ស​ជិត​២​ឆ្នាំ លុះ​រក​ឃើញ​ស្រាប់តែ​នៅ​ម្ចាស់​ថ្មី​មុខ​រោងចក្រ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា រថយន្ត​ឡិច​ស៊ី​ស RX300 មួយ​គ្រឿង​បាត់​ជិត​២​ឆ្នាំ ស្រាប់តែ​ម្ចាស់​ដើម​ប្រទះ​ឃើញ​រថយន្ត​គាត់​ចត​នៅ​មុខ​រោងចក្រ ក៏​បាន​ប្តឹង​សមត្ថកិច្ច​នាំ​យក​រថយន្ត និង​ម្ចាស់​រថយន្ត​ថ្មី​យក​ទៅ​សួរនាំ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៤​និង​២០​នាទី​ល្ងាច ថ្ងៃ​ទី​៣០ ខែសីហា ឆ្នាំ​២០២០ នៅ​ទល់មុខ​រោងចក្រ​មួយ​កន្លែង ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​បេតុង​ផ្សារ​ដី​ថ្មី សង្កាត់​ស្ទឹង​មាន​ជ័យ​៣ ខណ្ឌមានជ័យ ។

សេចក្តីរាយការណ៍​បន្ត​ថា ម្ចាស់​ដើម​របស់​រថយន្ត​ខាងលើ​មានឈ្មោះ ហម ស៊ា​ង​ហុង ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ ស្នាក់​នៅ​ខុន​ដូរ​ជួល​មួយ​កន្លែង ក្រោយ​វត្ត​ស្ទឹង​មាន​ជ័យ ស្ថិត​ក្នុងភូមិ​មាន​ជ័យ​១ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ចំណែក​រថយន្ត​ដែល​បាត់​ម៉ាក​ឡិច​ស៊ី​ស RX៣០០ សេរី​២០០០ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2Y 2397 ។ រីឯ​ម្ចាស់​ថ្មី​របស់​រថយន្ត​ឡិច​ស៊ី​សមាន​ឈ្មោះ វ៉​ន សា​វន អាយុ​៤២​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់​នៅផ្ទះ​ជួល សង្កាត់​ស្ទឹង​មាន​ជ័យ​៣ ខណ្ឌមានជ័យ ។

តាម​សម្ដី​ម្ចាស់​ដើម​រថយន្ត​បានឱ្យ​ដឹង​ថា កាលពី​យប់​ថ្ងៃ​ទី​៩ ខែកុម្ភៈ ឆ្នាំ​២០១៩ រូប​គាត់​បាន​បើករថយន្ត​ឡិច​ស៊ី​ស​ខាងលើ​ចេញពី​ផ្សារ​អ៊ី​អន​២ នៅ​ម្តុំ​ខណ្ឌ​សែន​សុខ ត្រលប់​មក​ខុន​ដូ​នៅ​ក្រោយ​វត្ត​ស្ទឹង​មាន​ជ័យ ស្ថិត​ក្នុងភូមិ​មាន​ជ័យ សង្កាត់​ស្ទឹង​មាន​ជ័យ​១ ខណ្ឌមានជ័យ​វិញ ។ លុះ​ពេល​មក​ដល់​ខុន​ដូ​រូប​គាត់​ក៏​ហុច​សោ​រថយន្ដ​ឱ្យទៅ​សន្តិសុខ ដែល​យាម​នៅ​ទីនោះ ដើម្បី​ងាយ​ស្រួល​រ៉ឺ​យ៉ែ​រថយន្ត​ចេញ​-​ចូល ចំណែក​រូប​គាត់​ក៏​បាន​ឡើង​ទៅ​ដេក​បាត់​ទៅ ។

ម្ចាស់​ដើម​រថយន្ត​ខាងលើ​បន្ត​ថា លុះ​ព្រឹក​ឡើង​នៅ​ម៉ោង​៨​ព្រឹក រូប​គាត់​បាន​ភ្ញាក់​ពី​ដំណេក ហើយ​ចុះ​ទៅ​យក​រថយន្ត ដើម្បី​ជូន​ប្អូន​ទៅ​ផ្សារ ក៏​ស្រាប់តែ​បាត់​រថយន្ត​របស់​គាត់ ចំណែក​សន្តិសុខ​ដែល​​យាមកាម​នៅ​ទីនោះ​ក៏​បាត់​ខ្លួន​ដែរ ។ ក្រោយ​ពេល​បាត់​រថយន្ត​ភ្លាម​ៗ រូប​គាត់​ក៏​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​ស្ទឹង​មាន​ជ័យ​១ ដើម្បី​ឱ្យ​សមត្ថកិច្ច​ជួយ​ស្រាវជ្រាវ​រក​រថយន្ត​របស់​គាត់ ព្រមទាំង​ឱ្យ​ក្រុមហ៊ុន​សន្តិសុខ ដែល​យាម​ខុន​ដូ​នោះ ទទួលខុសត្រូវ​ផង​ដែរ ។

ម្ចាស់​ដើម​រថយន្ត​បន្ត​ទៀត​ថា តាំងពី​បាត់​រថយន្ត​រហូត​មក ក្រុមហ៊ុន​សន្តិសុខ​មិន​បាន ទទួល​ខុសត្រូវ​នោះ​ទេ ស្រាប់តែ​នៅ​ម៉ោង​៤​និង​២០​នាទី​ល្ងាច ថ្ងៃ​ទី​៣០ ខែសីហា ឆ្នាំ​២០២០ នេះ រូប​គាត់​បាន​ជិះ​ម៉ូតូ​ចេញពី​កន្លែង​កាត់សក់ ស្រាប់តែ​ប្រទះ​ឃើញ​រថយន្ត​ឡិច​ស៊ី​ស RX៣០០ របស់​គាត់ បាន​ចត​ទុក​នៅ​លើ​ចិញ្ចើម​ផ្លូវ​មុខ​រោងចក្រ​មួយ​កន្លែង ស្ថិត​នៅ​ម្តុំ​ផ្សារ​ដី​ថ្មី សង្កាត់​ស្ទឹង​មាន​ជ័យ​៣ ខណ្ឌមានជ័យ​តែ​ម្តង​។

ម្ចាស់​រថយន្ត​បន្ត​ថា ក្រោយមក​រូប​លោក​ក៏​បាន​ប្តឹង​សមត្ថកិច្ច​ឱ្យ​ចុះ​ទៅ​អន្តរាគមន៍ និង​ហៅ​បុរស​ម្នាក់​ដែល​ជា​ម្ចាស់​ថ្មី​របស់​រថយន្ត​ខាងលើ​នេះ​មក​ប៉ុស្តិ៍​នគរបាល​ស្ទឹង​មាន​ជ័យ​១ ដើម្បី​សួរនាំ​ផង​ដែរ ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច បុរស​ជា​ម្ចាស់​រថយន្ត​ថ្មី​ដែល​ជាប់​ពាក់ព័ន្ធ​ក្នុង​ការ​ទិញ​រថយន្ត​ខាងលើ​បានឱ្យ​ដឹង​ថា រថយន្ត​ឡិច​ស៊ី​ស RX៣០០ ពណ៌​ស នេះ គឺ​រូប​គាត់​បាន​ទិញ​ពី​បុរស​ម្នាក់ កាលពី​ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០២០ ក្នុង​តម្លៃ​១១៩០០​ដុល្លារ ហើយ​ការ​ទិញ​រថយន្ត​នេះ គឺ​មាន​ឯក​សារ​គ្រប់គ្រាន់​ផង​ដែរ ។

ដោយឡែក​ឯកសារ​ដែល​ម្ចាស់​រថយន្ត​ថ្មី ទើបនឹង​ទិញ​នេះ សមត្ថកិច្ច​ពិនិត្យ​ឃើញ​ថា ជា​ឯកសារ​ក្លែងក្លាយ ចំណែក​ម្ចាស់​រថយន្ត​ដើម​មាន​ឯកសារ​ពិតប្រាកដ ។ ក្នុង​ករណី​នេះ​ផង​ដែរ ខាង​ម្ចាស់​រថយន្ត​ដើម ក៏​បាន​សំណូមពរ​ឱ្យ​សមត្ថកិច្ច​ជួយ​ចាត់ការ​តាម​ពាក្យបណ្ដឹង​ដែល​បាន​ប្តឹង​ទុក គឺ​ប្តឹង​ក្រុមហ៊ុន​សន្តិសុខ​ដែល​ធ្វើ​ឲ្យ​បាត់​រថយន្ត​របស់​គាត់ ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច បុរស​ជា​ម្ចាស់​រថយន្ត​ថ្មី​ដែល​ជាប់​ពាក់ព័ន្ធ​ក្នុង​ការ​ទិញ​រថយន្ត​ខាងលើ​បានឱ្យ​ដឹង​ថា រថយន្ត​ឡិច​ស៊ី​ស RX៣០០ ពណ៌​ស នេះ គឺ​រូប​គាត់​បាន​ទិញ​ពី​បុរស​ម្នាក់ កាលពី​ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០២០ ក្នុង​តម្លៃ​១១៩០០​ដុល្លារ ហើយ​ការ​ទិញ​រថយន្ត​នេះ គឺ​មាន​ឯក​សារ​គ្រប់គ្រាន់​ផង​ដែរ ។

ដោយឡែក​ឯកសារ​ដែល​ម្ចាស់​រថយន្ត​ថ្មី ទើបនឹង​ទិញ​នេះ សមត្ថកិច្ច​ពិនិត្យ​ឃើញ​ថា ជា​ឯកសារ​ក្លែងក្លាយ ចំណែក​ម្ចាស់​រថយន្ត​ដើម​មាន​ឯកសារ​ពិតប្រាកដ ។ ក្នុង​ករណី​នេះ​ផង​ដែរ ខាង​ម្ចាស់​រថយន្ត​ដើម ក៏​បាន​សំណូមពរ​ឱ្យ​សមត្ថកិច្ច​ជួយ​ចាត់ការ​តាម​ពាក្យបណ្ដឹង​ដែល​បាន​ប្តឹង​ទុក គឺ​ប្តឹង​ក្រុមហ៊ុន​សន្តិសុខ​ដែល​ធ្វើ​ឲ្យ​បាត់​រថយន្ត​របស់​គាត់ ។ ផ្តល់សិទ្ធដោយ៖កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9645379