ថ្មីៗនេះ Chelsea បានប្រកាសជាផ្លូវការលើវេបសាយ ក៏ដូចជាបណ្តាញសង្គមរបស់ខ្លួនហើយថា បានព្រមព្រៀងជាមួយក្លឹប RB Leipzig ទិញបាន Timo Werner សញ្ជាតិអាល្លឺម៉ង់ហើយ។
ខ្សែប្រយុទ្ធរូបនេះ នឹងផុតកុងត្រាជាមួយក្លឹបនាចុងរដូវកាលក្រោយ ដែលជាមូលហេតុធ្វើក្លឹបធំៗចាប់អារម្មណ៏ជាខ្លាំង។ ទោះជាយ៉ាងណា គឺក្លឹប Chelsea ជាអ្នកទិញបាន Werner ហើយបើយោងតាម Goal ក្លឹបតោខៀវបានទិញ Werner ដោយការបង់ផ្តាច់ថ្លៃកុងត្រាទាំងស្រុងប្រមាណ ៥៤ លានផោន រឺ ៦០លានអឺរ៉ូ។
គួររម្លឹកផងដែរថាTimo Werner បានស៊ុតបញ្ចូលទី ២៥ គ្រាប់ក្នុងការបង្ហាញខ្លួន ២៩ ប្រកួត ធ្វើអោយ RB Leipzig ឈរលេខ៣នៅលីគកំពូលអាល្លឺម៉ង់។
ប្រភព៖ Chelsea Football Club’s Facebook page