ប្រព័ន្ធផ្សព្វផ្សាយនៃក្រសួងគ្រប់គ្រងគ្រោះអាសន្នរបស់ចិន បាននិយាយកាលពីថ្ងៃអាទិត្យថា មនុស្ស២៩នាក់បានបាត់បង់ជីវិត និង៧នាក់ទៀតរងរបួសធ្ងន់ នៅពេលភោជនីយដ្ឋានមួយបានដួលរលំនៅខេត្តសានស៊ីភាគខាងជើងប្រទេសចិន។
សេចក្តីថ្លែងការណ៍មួយបានចេញផ្សាយថា អគារនេះបានដួលរលំនៅម៉ោង៩និង៤០នាទីព្រឹក ថ្ងៃសៅរ៍ នៅក្នុងតំបន់ Xiangfen ភាគនិរតីនៃខេត្តសានស៊ី។
មូលហេតុនៅពីក្រោយគ្រោះថ្នាក់ទៅលើការបាក់រលំអគារកម្ពស់២ជាន់ បានកើតឡើងនៅពេលដែលអ្នកភូមិ និងសាច់ញាតិបានជួបជុំគ្នា សម្រាប់ពិធីខួបកំណើត ហើយប្រតិបត្តិការជួយសង្គ្រោះបានបញ្ចប់នៅព្រឹកថ្ងៃអាទិត្យនេះ។ មនុស្ស ៥៧នាក់ ត្រូវបានទាញចេញពីគំនរបាក់បែក ដោយមាន២៩នាក់បានបាត់បង់ជីវិត ខណៈ២១នាក់ទៀតបានរងរបួសស្រាល៕ ដោយ៖ ត្នោត