ជាការពិតណាស់ការហាត់ប្រាណដើម្បីចង់បានរាងស្អាតនិងសុខភាពល្អគឺតម្រូវឲ្យអ្នកត្រូវខិតខំនិងឧស្សាហ៏បន្តិច។ លំហាត់ប្រាណខ្លះបើរាងពិបាកនិងស្មុគស្មាញពេកអាចនឹងធ្វើឲ្យមានការធុញទ្រាន់និងងាយបោះបង់ពាក់កណ្តាលទី។
ខាងក្រោមនេះជាលំហាត់ប្រាណងាយៗដែលអ្នកអាចធ្វើវារាល់ថ្ងៃទោះកំពុងមើលទូរទស្សន៍ក៏អ្នកអាចអនុវត្តបានដែរ។
១. ចលនាបន្ទន់ជង្គង់៖
ឈរឲ្យត្រង់ខ្លួន កន្ធែកជើងបន្តិច រួចធ្វើចលនាបន្ទន់ជង្គង់ចុះឡើងៗ។
២. លើកបោះដុំដែក៖
ដៃម្ខាងកាន់ដុំដែកឲ្យជាប់រួចលើកបោះចុះឡើងៗ។
៣. ចលនាអង្គុយពាក់កណ្តាល៖
ឈរឲ្យត្រង់ខ្លួន ដៃដាក់ទៅក្រោយក្បាលរួចធ្វើចលនាបន្ទន់ជង្គង់ត្រឹមពាក់កណ្តាលចុះឡើងៗ
៤. ចលនាពត់ខ្លួន៖
ដេកផ្ងារទៅលើឥដ្ឋ បញ្ឈរជង្គង់ឡើងរួចពត់ចង្កេះនិងខ្នងឡើងលើ ធ្វើបែបនេះចុះឡើងៗ។
៥. ចលនាពត់ខ្លួនចំហៀង៖
ដេកផ្អៀងទៅចំហៀង រួចប្រើកែងដៃទប់ខ្លួនឡើងហើយធ្វើចលនាបន្ទន់ចង្កេះចុះឡើងៗ ដៃម្ខាងទៀតច្រត់ចង្កេះ។ កុំភ្លេចធ្វើបែបនេះដោយដូរម្តងឆ្វេងម្តងស្តាំ។
៦. ចលនាឈរលើកៅអី៖
ធ្វើចលនាបែបនេះដោយគ្រាន់តែឡើងឈរចុះឡើងៗដោយដូរឆ្លាស់ជើងឡើងម្តងឆ្វេងម្តងស្តាំ។
៧. ចលនាអាវ៉ង់លើកៅអី៖
ដាក់ជើងទៅលើកៅអី ច្រត់ដៃទាំងពីរនៅខាងក្រោមចុះឡើងៗ កុំភ្លេចរក្សាដងខ្លួនឲ្យនៅត្រង់ជានិច្ច៕ ប្រែសម្រួល៖ ឡាវែនដឺរ