ខ្សែប្រយុទ្ធស្លាបសញ្ជាតិអេស្ប៉ាញដែលបានរបួសជិតមួយឆ្នាំកន្លងមកនេះ បានស៊ុតបញ្ចូលទីកាលពីយប់មិញនេះ ដោយប្រើពេលត្រឹម៣១វិនាទីប៉ុណ្ណោះ បន្ទាប់ពីប្តូរចូលនៅនាទីទី ៧៤ ជំនួស Federico Valverde។
នេះគឺជាការស៊ុតបញ្ចូលទីដំបូងបន្ទាប់ពីទទួលរងរបួសតាំងពីខែ កក្កដាឆ្នាំមុន ពេលប៉ះ Arsenal ក្នុងការប្រកួតមិត្តភាពត្រៀមបើករដូវកាល។Asensio ត្រូវបានរាយការណ៏ទទួលរងរបួសលើសរសៃពួរខាងមុខ និងត្រូវបានធ្វើការវះកាត់បន្តបន្ទាប់ផងដែរ។
គួរបញ្ជាក់ផងដែរថា Real Madridបានយកជ័យជម្នះលើ Valencia នៅទឹកដី Real ក្នុងលទ្ធផល3-0 ដែល២គ្រាប់រកបានដោយBenzema និងមួយគ្រាប់ដោយ Asensio នេះ។
ប្រភព៖ Skysports