ក្លឹបមេឃខៀវ Manchester City បានលត់ Burnley រហូតដល់ទៅ ៥-០ ក្នុងការប្រកួតក្របខណ្ឌ Premier League សប្ដាហ៍ទី៣១ ដែលធើ្វឲ្យក្រុមហង្សក្រហម Liverpool នៅរង់ចាំបន្ដិចទៀតក្នុងការលើកពាន Premier League។
៥គ្រាប់របស់ក្រុមដឹកនាំដោយលោក Pep Guardiola ធើ្វបានដោយ Phil Foden នាទីទី២២, ៦៣ Mahrez នាទីទី៤៣, ៤៥ និង David Silva នាទីទី៥១។
លទ្ធផលនេះបានធើ្វឲ្យ Man City មាន៦៣ពិន្ទុ តាមពីក្រោយក្រុមលេខ១ Liverpool ដល់ទៅ ២០ពិន្ទុ ខណៈ Burnley មានត្រឹម៣៩ពិន្ទុ ឈរចំណាត់ថ្នាក់ទី១១ ក្នុងតារាង៕
ប្រភព៖ Dailymail