រាសីក្នុងថ្ងៃនេះអ្នកកើតឆ្នាំជូត ឆ្លូវ ថោះ មមី មមែ ចំពោះរឿងស្នេហា ជំនួញ ការងារ គួរប្រុងប្រយ័ត្នបន្តិចព្រោះនឹងអាចមានរឿងមិនល្អកើតឡើង
តាមក្បួនហោរាសាស្ត្រ ថ្ងៃចន្ទ ១៣កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ ឆ្នាំមមី ឆុងជាមួយជូត។
សូមមើលរាសីរបស់លោកអ្នកក្នុងថ្ងៃនេះ ៖
ឆ្នាំជូត
រាសីស្រុតចុះ។
ការងារ ៖នៅថ្ងៃនេះឃើញថាដំណើរជីវិតជួបនូវបញ្ហាចោទច្រើនបន្តិច ហេតុនេះគប្បីមានការប្រយ័ត្នប្រយែងលើកិច្ចការងារបន្តិច។ យកល្អលោកអ្នកគួរធ្វើបុណ្យរំដោះគ្រោះចេញ។
ជំនួញ ៖ លោកអ្នកត្រូវលៃលកគិតគូរបញ្ជីប្រាក់កាសឱ្យបានច្បាស់លាស់ ហើយត្រូវទូរទាត់ឱ្យរួចរាល់ប្រយ័ត្នកើតជម្លោះវិវាទដោយប្រការណាមួយ។
ស្នេហា ៖ ចំពោះកំលោះក្រមុំមានដំណើរថយក្រោយ ចូរប្រយ័ត្នអ្នកទីបីចូលមកឡូកឡំនាំកើតការជម្លោះវិវាទឈានដល់ការបែកបាក់។
ឆ្នាំឆ្លូវ
រាសីស្រុតចុះ។
ការងារ ៖ នៅថ្ងៃនេះឃើញថាដំណើរជីវិតរបស់លោកអ្នកមិនសូវល្អប្រសើរទេ ពោលគឺមានការរាំងស្ទះច្រើនបន្តិច។
ជំនួញ ៖ ជួបប្រទះនូវចំណូលតិច តែការចំណាយវិញច្រើន ធ្វើឱ្យជួបបញ្ហាត្រូវពិបាករែកពន់នោះមានរាប់សិបជំពូក។ ការធ្វើដំណើរឆ្ងាយជិតជួបភាពប្រទាំងប្រទើសនិងបញ្ហាច្រើនយាយី។
ស្នេហា ៖ ប្រុសស្រីជួបរឿងខ្វាយខ្វល់ ព្រោះតែការគិតប្រចែប្រច័ណ្ឌច្រើនម្នាក់ឯង។
ឆ្នាំខាល
រាសីខ្ពស់ត្រដែត។
ការងារ ៖ នៅថ្ងៃនេះដោយសារដួងរាសីឡើងខ្ពស់ ដូចនេះផ្តល់ផលល្អក្នុងការសម្រេចចិត្តឬទំនាក់ទំនងចរចាការងារអ្វីមួយពីព្រោះថាផ្លែផ្កាល្អៗតែងផ្តល់ផលមកវិញច្រើនផងដែរ។
ជំនួញ ៖ ទាំងស្ត្រីបុរសតែងផ្តល់ផលល្អហើយទោះចង់បណ្តាក់ទុនរកស៊ីឬធ្វើអ្វីមួយតែងហុចផ្លែផ្កាដូចសមប្រកបជានិច្ច។ការធ្វើដំណើរឆ្ងាយជិតជួបសេចក្តីសុខក្សេមក្សាន្តទាំងពេលទៅនិងត្រឡប់មកវិញ។
ស្នេហា ៖ កំលោះក្រមុំមានភាពផ្អែមល្ហែមនិងស្រស់ស្រាយប្រពៃ។
ឆ្នាំថោះ
រាសីស្រុតចុះ។
ការងារ ៖ នៅថ្ងៃនេះលោកអ្នកធ្វើអ្វីត្រូវប្រយ័ត្នប្រយែងពីព្រោះថាងាយកើតបញ្ហាច្រើនជាងសព្វមួយដង។លោកអ្នកត្រូវតស៊ូមានះកិច្ចការងារទើបផលលំបាកទាំងពួងចៀសឆ្ងាយហើយផលល្អកើតមកជំនួសវិញ។
ជំនួញ ៖ របររកស៊ីជួញដូរទាំងអតិថិជនចាស់ថ្មីមិនសូវមានមកអើតទេហើយការរកផលកម្រៃទៀតសោតមិនថាទីឆ្ងាយជិតគឺបានត្រឹមមួយទប់ទល់ប៉ុណ្ណោះ។
ការងារ ៖ ប្រុសស្រីមានការប្រែប្រួលប្តូរផ្លាស់ព្រោះជួនត្រូវរ៉ូវគ្នាជួនទាស់ទែងគ្នា។
ឆ្នាំរោង
រាសីខ្ពស់ត្រដែត។
ការងារ ៖ នៅថ្ងៃនេះមានជោគមានជ័យ ហើយទោះធ្វើអ្វីឃើញថាតែងជឿនលឿនទៅមុខសន្សឹមៗជានិច្ច។
ជំនួញ ៖ ទទួលជោគជ័យដោយកើបផលចំណេញត្រឡប់មកផ្ទះវិញគួរជាទីកក់ក្តៅ។ការធ្វើដំណើរឆ្ងាយជិតចូរកុំគប្បីបើកបរលឿនពេកព្រោះពុំសូវមានសុវត្តិភាពប៉ុន្មានទេប្រយ័ត្នឧប្បត្តិហេតុយាយី។
ស្នេហា ៖ ប្រុសស្រីជួបរឿងផ្អែមល្ហែមនិងកំពុងបើកទំព័រថ្មីសម្រាប់លោកអ្នកហើយ។
ឆ្នាំម្សាញ់
រាសីខ្ពស់ត្រដែត។
ការងារ ៖ នៅថ្ងៃនេះបើទោះបីធ្វើអ្វីក៏ដោយ លោកអ្នកតែងតែញាប់ដៃញាប់ជើងព្រោះថាផលល្អៗតែងឆ្លើយតបមកវិញជានិច្ច។
ជំនួញ ៖ លោកអ្នកទាល់តែខិតខំខ្លាំងទើបទទួលជោគជ័យជំនួញធំៗមួយចំនួនទៅរួច។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមដូចសព្វមួយដង។
ស្នេហា ៖ ប្រុសស្រីបើចង់ធ្វើការជ្រើសរើសគូស្រករតែងជួបគូព្រេងពិតដូចសេចក្តីប្រាថ្នា។
ឆ្នាំមមី
រាសីស្រុតចុះ។
ការងារ ៖ នៅថ្ងៃនេះបើលោកអ្នកធ្វើអ្វីមួយតោងតែប្រយ័ត្នប្រយែងពីព្រោះថាងាយកើតនូវបញ្ហាចំពោះមុខផង។
ជំនួញ ៖ បើចង់ទំនាក់ទំនងទិញដូរអ្វីក៏តែងផ្តល់ផលល្អខ្លះៗមកវិញជានិច្ច។ ការរស់នៅចូរប្រយ័ត្នជួបនូវបញ្ហាចម្រូងចម្រាស់ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។
ស្នេហា ៖ មានភាពស្រស់ស្រាយប្រពៃ។
ឆ្នាំមមែ
រាសីស្រុតចុះ។
ការងារ ៖ នៅថ្ងៃនេះដួងរាសីស្រុតចុះពិតមែនប៉ុន្តែបើលោកអ្នករៀបចំការងាររបស់ខ្លួនឱ្យបានល្អនោះ ផ្លែផ្កានឹងហុចឱ្យមកវិញនៅពេលក្រោយជាក់ជាពុំខាន។
ជំនួញ ៖ អាជីវករកើតមានផលលំបាកច្រើនដោយសារអតិថិជនមានតិចតែការប្រជែងគ្នាកាន់តែស្រួចស្រាល់។ការធ្វើដំណើរទៅណាមកណាក្នុងថ្ងៃនេះគប្បីមានការប្រយ័ត្នប្រយែងបន្តិចពិសេសបញ្ហាសុវត្តិភាពផ្ទាល់ខ្លួនតែម្តង។
ស្នេហា ៖ ប្រុសស្រីមានការរកាំចិត្តព្រោះតែម្នាក់ៗចង់ចាញ់ចង់ឈ្នះគ្នារៀងៗខ្លួន។
ឆ្នាំវក
រាសីល្អជាមធ្យម។
ការងារ ៖ នៅថ្ងៃនេះការប្រកបការងារអ្វីឃើញថាមានការរីកលូតលាស់និងដំណើរការទៅមុខសន្សឹមៗជានិច្ច។លោកអ្នកត្រូវរក្សាភាពស្ងប់ស្ងៀមហើយធ្វើមិនដឹងមិនឮចំពោះបញ្ហាខ្លះទើបប្រសើរ។
ជំនួញ ៖ ជួញទីជិតឆ្ងាយផលចំណូលជួបការលំបាកបន្តិចពិសេសងាយត្រូវកើតទំនាស់ជាមួយអ្នកដទៃថែមទៀត ។
ស្នេហា ៖ កំលោះក្រមុំបើមានការចូលស្តីដណ្តឹងឬរៀបអាពាហ៍ពិពាហ៍ជាពេលវេលាល្អប្រពៃបំផុត។
ឆ្នាំរកា
រាសីខ្ពស់ត្រដែត។
ការងារ ៖ នៅថ្ងៃនេះផ្តល់ផលល្អក្នុងការទំនាក់ទំនងឬចរចាបញ្ហាអ្វីមួយពីព្រោះថាផ្លែផ្កាតែងឆ្លើយតបមកវិញគ្រាន់កក់ក្តៅ។
ជំនួញ ៖ លោកអ្នកអាចបើកហាងថ្មីឬទិញកន្លែលក់ដូរថ្មីតែងជោគជ័យដូចសមប្រកបផង។ការធ្វើដំណើរទីជិតឆ្ងាយមានតែក្រុមមនុស្សស្វាគមន៍រាក់ទាក់និងជួយជ្រោមជ្រែងជានិច្ច។
ស្នេហា ៖ កំលោះក្រមុំបើមិនទាន់មានគូគាប់ កុំឃើញភ្លាមស្រឡាញ់ភ្លែតឱ្យសោះប្រយ័ត្ននាំជួបផលលំបាកនៅគ្រាក្រោយ។
ឆ្នាំច
រាសីខ្ពស់ត្រដែត។
ការងារ ៖ នៅថ្ងៃនេះលោកអ្នកអាចមានមធ្យោបាយល្អៗក្នុងការដោះស្រាយបញ្ហាមួយចំនួនដែលកើតចំពោះមុខផង។
ជំនួញ ៖ ពេលនេះជាឱកាសល្អក្នុងការផ្លាស់ប្តូរមុខរបរឬរើទីកន្លែងលក់ដូរដោយអាចជួបនូវក្តីចម្រុងចម្រើនលូតលាស់ទៅមុខជានិច្ច។
ស្នេហា ៖ ប្រុសស្រីបើចង់ណែនាំឱ្យចាស់ទុំបានស្គាល់ឬចូលចែវចូវជាឱកាសល្អប្រពៃបំផុត។
ឆ្នាំកុរ
រាសីល្អជាមធ្យម។
ការងារ ៖ ក្នុងថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកដែលមិនល្អនឹងប្រែប្រួលមកប្រសើរវិញផង តែយ៉ាងណាបញ្ហាប្រាក់កាសលោកអ្នកតោងតែប្រយ័ត្នប្រយែងបន្តិចពីព្រោះថាងាយទទួលរងចាញ់បោកគេឬបាត់បង់ណាស់ដែរ។
ជំនួញ ៖ បើចង់បោះទុនទៅលើអ្វីមួយត្រូវមើលមុខមើលក្រោយព្រោះផ្លែផ្កាទទួលបានមកវិញមានភាពយ៉ាប់យ៉ឺនណាស់ដែរ។
ស្នេហា ៖ កំលោះក្រមុំមានការប្រឆាំងគ្នាច្រើនដូចនេះឱ្យប្រយ័ត្នកើតមានជម្លោះវិវាទ៕ ប្រភព៖ Cen