Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

សង្វៀនជល់មាន់និងអាប៉ោងរីកដូចផ្សិតនៅខេត្តព្រៃវែង

ព្រៃវែង៖ យោងតាមសេចក្តីរាយការណ៍ពីប្រជាជន រស់នៅក្នុងស្រុកព្រះស្ដេច បានឲ្យដឹងថា ទីតាំងសង្វៀនជល់មាន់ បង្កប់បៀ និងអាប៉ោងខុសច្បាប់របស់ឈ្មោះ ធី ឈ្មោះនាង មានតួនាទីជាមន្ត្រីសាលាស្រុកព្រះស្ដេច បានបើក

ដំណើរការចំនួន៣កន្លែងបានយ៉ាងរលូន។ 

ទីតាំងសង្វៀនជល់មាន់ បង្កប់បៀ និងអាប៉ោងខុសច្បាប់ ចំនួន៣កន្លែងរួមមាន៖

១. ភូមិ ហា ឃុំ អង្គរាជ

២. ភូមិព្រៃស្ទាំ ឃុំ អង្គរាជ

៣. ភូមិចាក់ខ្លាញ់ ឃុំសេនារាឧត្តម ស្រុកព្រះស្ដេច ខេត្តព្រៃវែង

បនល្បែងស៊ីសងខុសច្បាប់មាន សង្វៀនជល់មាន់ បង្កប់បៀ អាប៉ោង ទាំងបីទីតាំងនេះបានដំណើរការយ៉ាងរលូន ស្ទើរជារៀងរាល់ថ្ងៃ ដោយមានការគាំទ្រមន្ត្រីមានអំណាចនៅស្រុកព្រះស្ដេច រួមទាំងបក្ខពួកមួយចំនួនផ្សេងទៀត។

ប្រជាពលរដ្ឋ​ ដែល រស់នៅក្នុងឃុំអង្គរាជ សម្ដែងការព្រួយបារម្ភ ផ្នែកសន្តិសុខសុវត្ថិភាព បើនៅក្នុង ភូមិ ឃុំ របស់គាត់ពោពេញដោយល្បែងស៊ីសងខុសច្បាប់យ៉ាងអនាធិបតេយ្យបែបនេះ ធ្វើឲ្យគ្រួសារខ្លះ មានករណី អំពីហិង្សានៅក្នុងគ្រួសារ ដើមហេតុមកពីល្បែងសុីសងខុសច្បាប់ខាងលើនេះ។

សូមបញ្ជាក់ថា៖ យោងតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ជា សុមេធី អភិបាល នៃ គណៈអភិបាលខេត្តព្រៃវែង តែងតែណែនាំនិងចង្អុល

បង្ហាញដល់មន្ត្រីក្រោមឱវាទ ត្រូវយកចិត្តទុកដាក់លើបញ្ហាសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋគ្រប់ពេលវេលា តែផ្ទុយទៅវិញ មន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចស្រុកព្រះស្ដេច បានផ្គើននឹងបទបញ្ជារបស់ឯកឧត្តមជាសុមេធី

អភិបាលខេត្តព្រៃវែង ភ្លេចគិតពីតួនាទីនិងភារកិច្ច ផ្ទាល់ខ្លួន៕

from: https://tnaot.com/km/m/detail/article/9645110