រាជធានីភ្នំពេញ ៖ មានការសោកស្តាយចំពោះលោក ឆឹម សក្កដា ដែលគេដឹងថា ផ្ទុះរឿងស្នេហាជាមួយពេជ្រ សោភា ហើយមិនធ្លាប់គិតថា ចោលសិល្បៈ បែរជាប្រកាសរឿងមួយ។ លោកនឹងលាអ្នកគាំទ្រ ក្រោយជោគជាំជាមួយសិល្បៈអស់ច្រើនឆ្នាំ។ តារាសម្តែងដែលគេស្គាល់ថា ជាគូស្នេហ៍ ពេជ្រ សោភា លោកឆឹម សក្កដា កំពុងតែទទួលបានភាពជោគជ័យ លើវិស័យសិល្បៈ។ ប៉ុន្តែតារារូបនេះ ស្រាប់តែប្រកាសលាឈប់ពីទីលានសិល្បៈ នៅពេលដែលលោកចែកវិជ្ជាគុនឱ្យក្មេងៗជំនាន់ក្រោយ។
បញ្ហាដកថយនេះមិនដឹងថា លោកទុកផ្នែកចម្រៀងបន្តស្នាដៃ ឬចោលទាំងអស់នោះទេ ព្រោះថា លោកជាតារានៅក្នុងផលិតកម្មថោននឹងគេដែរ។ ហើយមានការភ្ញាក់ផ្អើលតែម្តងដោយសារតែគេបានឃើញ ឆឹម សក្កដា សរសេរសំណេរស្តីអំពីការចង់ចាកឆ្ងាយពីតួនាទីជាតារាសម្តែង។ មិនដឹងថា លោកមានសភាពធុញធប់បែបណា និងអាជីពដែលខ្លួនស្រឡាញ់ និងតស៊ូ។
មានការសោកស្តាយនៅពេលប្រកាសបែបនេះ ព្រោះក្នុងពិភពភាពយន្តសព្វថ្ងៃនេះ សង្សារពេជ្រ សោភា គឺលោក ឆឹម សក្កដា ក៏មានភាពលេចធ្លោ។ ស្ទីល ឬតិចនិចសម្តែង របស់ សក្កដា ក៏មានលក្ខណៈសមទៅតាមសាច់រឿង។ បើការពិតជាងនេះ មែនយើងកាន់តែពិបាកស្វែងរកធនធានសម្តែងរបស់តារាផ្នែកបុរសជាក់ជាមិនខាន។
ក្នុងសំណេរ ឆឹម សក្កដា លើកបញ្ជាក់ថា «ខ្ញុំបាទ ឆឹម សក្កដា ចង់បណ្ដុះបណ្ដាលជំនាញផ្នែកសម្ដែងទៅមនុស្សចំនួន១០នាក់ដំបូងដែលមានឧបនិស្ស័យ មុននឹងខ្ញុំចាកចេញពីសិល្បៈ! ( និយាយរួមចង់ផ្ទេរវិជ្ជាគុន ) ស្រី៥ ៖ កំពស់ ១.៦៥ម ឡើងទៅ ប្រុស៥៖ កំពស់ ១.៧៥ ឡើងទៅ អ្នកដែលស្រលាញ់ និងចង់បានជំនាញនេះ អាច comments ខាងក្រោមនេះបាន ។ បញ្ជាក់ ៖ បង្រៀនមនុស្សដែលមានឧបនិស្ស័យតែប៉ុណ្ណោះ!»៕ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព