Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

កូវីដ១៩៖ រកឃើញករណីអ្នកឆ្លងថ្មី ១នាក់ជាជនជាតិបារាំង និងព្យាបាលជាសះស្បើយមាន ១ នាក់

ក្រសួងសុខាភិបាល​បាន​ប្រកាស​នៅ​ព្រឹក​ថ្ងៃ​ទី​៣១ ខែសីហា​នេះ​ថា រក​ឃើញ​ករណី​វិជ្ជមាន​វីរុស​កូ​វី​ដ​-១៩ ថ្មី​ ១​នាក់ លើ​បុរស​ជនជាតិ​បារាំង និង​​ព្យាបាល​ជា​សះស្បើយ​ ១​ នាក់​ផង​ដែរ ខណៈ​អ្នក​កំពុង​តែ​ព្យាបាល​នៅ​សល់ ៨​នាក់​ដដែល ។

ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ថា បុរស​ជនជាតិ​បារាំង​ដែល​ទើប​រក​ឃើញ​វិជ្ជមាន​ជំងឺ​កូ​វី​ដ​១៩​នេះ មាន​អាសយដ្ឋាន​ស្នាក់​នៅ​ផ្លូវ​២៩៤ រាជធានី​ភ្នំពេញ ជា​អ្នក​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​បារាំង បន្ត​ជើងហោះហើរ​នៅ​ប្រទេស​ចិន (​តៃវ៉ាន់​) មក​ដល់​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៣០ ខែសីហា ឆ្នាំ​២០២០ ។ លទ្ធផល​វិភាគ​វត្ថុ​សំណាក​របស់​គាត់ ទទួល​បាន​លទ្ធផល​វិជ្ជមាន វីរុស​កូ​វី​ដ​-១៩ បច្ចុប្បន្ន អ្នកជំងឺ​ត្រូវ​បាន​ដាក់​ឱ្យ​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត ។

ចំណែកឯ​បុរស​ដែល​ជា​បានព្យាបាលជាសះស្បើយ ជា​ជនជាតិ​ចិន អាយុ​២៨​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់​នៅ​សណ្ឋាគារ​មួយ ក្នុង​រាជធានី​ភ្នំពេញ ជា​អ្នក​ធ្វើ​ដំណើរ​ពី​ប្រទេស​ហ្វី​លី​ពី​ន តាម​ជើងហោះហើរ មក​ដល់​កម្ពុជា នៅ​ថ្ងៃ​ទី​០៩ ខែសីហា ឆ្នាំ​២០២០ ត្រូវ​បាន​ព្យាបាល​ជា​សះស្បើយ ដោយ​ទទួល​បាន​លទ្ធផល​តេស្ត អវិជ្ជមាន​វីរុស​កូ​វី​ដ​-១៩ ចំនួន ០២​ដង និង​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចេញពី​មណ្ឌល​សុខភាព​ចាក់​អង្រែ រាជធានី​ភ្នំពេញ ៕ ដោយ៖ ត្នោត

from: https://tnaot.com/km/m/detail/article/9645059