Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

លោក ស ថេ​ត ៖ សមត្ថកិច្ច​គ្រប់​ខណ្ឌ​ទាំងអស់​ក្នុង​រាជធានី​ដាក់​វេន​ប្រចាំការ​២៤​ម៉ោង​លើ​២៤​ម៉ោង

នៅ​ថ្ងៃ​ទី​៣១ សីហា ឆ្នាំ​២០២០ លោក ស ថេ​ត អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​ស្នងការ​រាជធានី​ភ្នំពេញ​បាន​សរសេរ​លើ​បណ្តាញ​សង្គម​ថាសមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទាំង​១៤ និង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទាំង​១០៥ ចំណុះ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ត្រូវ​តែ​ប្រចាំការ ២៤​ម៉​/២៤​ម៉ ដើម្បី​ផ្តល់​សេវា ដោះស្រាយ​បញ្ហា​នានា និង​ទទួល​ពាក្យបណ្តឹង​ពី​ប្រជាពលរដ្ឋ ។

លើសពីនេះ​លោកស្នងការ​ក៏​បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​រាយការណ៍​ទៅ​ថ្នាក់ដឹកនាំ បើសិន​មិន​មាន​សមត្ថកិច្ច​ប្រចាំការ ហើយបើ​ករណី​មិន​មាន​មន្ត្រី​ប្រចាំការ ឬ​មិន​ទទួល​ពាក្យបណ្តឹង សូម​ទំនាក់ទំនង​លេខ​ទូរស័ព្ទ ០៦៩ ៥១៦ ៩៩៩៕ដោយ៖ត្នោត

from: https://tnaot.com/km/m/detail/article/9645030