Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

រដ្ឋមន្ត្រីការបរទេសអាមេរិក​៖ ចិនត្រូវតែដោះលែងពលរដ្ឋកាណាដា​២នាក់ជាបន្ទាន់

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក​ Mike Pompeo នៅថ្ងៃទី​២៣ ខែមិថុនា បានអំពាវនាវដល់ចិនឲ្យដោះលែងជាបន្ទាន់ដល់ជនជាតិកាណាដា ​ដែលចិនបានចាប់ខ្លួន ហើយចោទប្រកាន់ពីបទចារកិច្ច ព្រោះនេះ​ជារឿងមិនសមហេតុផលនោះឡើយ។

សារព័ត៌មាន Canadian Press ​ បានផ្សាយថា រដ្ឋមន្ត្រីការបរទេស​អាមេរិក បានបង្ហាញពីក្តីបារម្ភយ៉ាងខ្លាំង​ ស្តីពីការចាប់ខ្លួនជនជាតិកាណាដា ចំនួនពីររូប ក្នុងនោះមានអតីតមន្ត្រីការបរទេស លោក Michael Kovrig និងលោក Michael Spavor ជាអ្នកជំនួញ។

លោក​ Mike Pompeo បានលើកឡើងថា «ការចោទប្រកាន់​របស់ចិន​ ទៅលើ​ជនជាតិកាណាដា គឺជាបញ្ហានយោបាយទាំងស្រុង។ អាមេរិកនឹងគៀកស្មាជាមួយកាណាដា ដើម្បីអំពាវនាវដល់ចិន ទាមទារឲ្យដោះលែង​ជនជាតិកាណាដា ជាបន្ទាន់។

ការលើកឡើងខាងលើ បានកើតឡើង ក្រោយពេលទីក្រុងប៉េកាំង បានប្រកាសចោទប្រកាន់ទោសជនជាតិកាណាដា ទាំងពីររូបនោះ ពីបទ​ចារកម្ម មិនជាប់ពាក់ព័ន្ធការចាប់ខ្លួនលោកស្រី ម៉ែងវ៉ានស៊ូ អគ្គនាយកហិរញ្ញវត្ថុរបស់ក្រុមហ៊ុនហួវៃ នោះឡើយ៕ ប្រែសម្រួលដោយ៖​ MEO

from: https://tnaot.com/km/m/detail/article/9414170