Frank Lampard បានធើ្វការសរសើរដល់ភាពជាអ្នកដឹកនាំរបស់ Thiago Silva ដែលនេះជាមូលហេតុធំធើ្វឲ្យលោកសម្រេចទិញរូបគេមកចូលរួមជាមួយក្លឹបតោខៀវ Chelsea បើទោះជាគេមានវ័យ៣៥ឆ្នាំហើយក៏ដោយ។

អតីតខែ្សការពាររបស់ក្រុម PSG និងជម្រើសជាតិប្រេស៊ីលនេះ បានចុះកុងត្រាចំនួន១ឆ្នាំលេងនៅទឹកដី Stamford Bridge ជាមួយនឹងជម្រើសបន្ដ១ឆ្នាំទៀត។

Lampard ប្រាប់ដល់គេហទំព័រក្លឹបផ្ទាល់ថា៖ «ពួកយើងមានកីឡាករភាគច្រើនវ័យក្មេង ដូចដែលឃើញកាលពីឆ្នាំមុនចឹង។ មានការប្រកួតខ្លះ ខ្ញុំត្រូវការសម្លេងពីកីឡាករណាដែលមានភាពជាអ្នកដឹកនាំពីធម្មជាតិ ដូច្នេះការដែលនាំយកគាត់ (Silva) ចូលរួមនេះ គឺជារឿងដ៏ត្រឹមត្រូវបំផុត»៕

ប្រភព៖ Dailymail