
ខែ្សការពាររបស់ក្រុមជម្រើសជាតិហូឡង់ Daley Blind បានដួលសន្លប់អំឡុងការប្រកួតមិត្ដភាពឲ្យ Ajax ទល់នឹងក្រុម Hertha Berlin កាលពីថៃ្ងអង្គារកន្លងទៅនេះ ដោយសង្ស័យបញ្ហាបេះដូងរបស់គេអាចនឹងរើឡើងវិញ។
កីឡាករវ័យ៣០ឆ្នាំនេះ បានសន្លប់នៅលើទីលានអំឡុងការប្រកួត ហើយភ្លាមៗមិត្ដរួមក្រុម ក៏ដូចជាកីឡាករបានរួសរាស់ទៅមើលរូបគេ។
សូមបញ្ជាក់ថា Blind ត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺរលាកសាច់ដុំបេះដូង នៅខែធ្នូឆ្នាំ ២០១៩ បន្ទាប់ពីមានអាការៈវិលមុខអំឡុងពេល Ajax ឈ្នះ Valencia ក្នុងការប្រកួតក្របខណ្ឌ Champions League៕
ប្រភព៖ Sportbibble