
ក្លិប Tottenham Hotspur ឈានដល់ការចុះហត្ថលេខាលើខ្សែការពារស្តាំ Matt Doherty ពីក្លិប Wolverhampton ក្នុងតម្លៃខ្លួន ១៤.៧ លានផោន។
យោងតាមការបញ្ជាក់របស់ក្លិប Tottenham បានឱ្យដឹងថា កីឡាករវ័យ ២៨ ឆ្នាំរូបនេះនឹងចុះកុងត្រារយៈពេល ៤ ឆ្នាំ ហើយនឹងទទួលបានអាវស្លាកលេខ ២ សម្រាប់លេងនៅរដូវកាលថ្មីខាងមុខ។
គួរបញ្ជាក់ថា Doherty គឺជាកីឡាករទី ៣ ដែលក្លិប Tottenham បានចុះហត្ថលេខាមុនរដូវកាលថ្មីចាប់ផ្តើម បន្ទាប់ពីកីឡាករ Pierre-Emile Hojbjerg និងអ្នកចាំទី Joe Hart៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ livescore