Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ស្រ្តីដែលបាន​លង់ទឹកកាលពី៣ថ្ងៃមុននៅខេត្ត Kalasin ឥឡូវរកឃើញវិញហើយ

ប៉ូលិស​ខេត្ត Kalasin ​បានប្រកាសនៅថ្ងៃនេះថា សាកសពរបស់ស្ត្រីវ័យចំណាស់ម្នាក់ដែលបានធ្លាក់ចូលទៅក្នុងទឹកទន្លេ Lam Pao ​និងត្រូវបានគេជឿថាលង់ទឹកស្លាប់បាត់ ឥឡូវនេះ​ត្រូវបានរកឃើញវិញហើយ។

កាលពីថ្ងៃសុក្រ ជនរងគ្រោះឈ្មោះ Chan Phonpradit​ អាយុ ៧៦ ឆ្នាំ​ និងកូនស្រីឈ្មោះ Malaithip អាយុ ៤២ ឆ្នាំ​បានទៅនេសាទត្រីនៅច្រាំងទន្លេ​ Lam Pao ​​ នៅភូមិ Don Sanuan ហើយក្រោយមកអ្នកទាំងពីរ​បានធ្លាក់ចូលទៅក្នុងទឹក។ ​កូនស្រីឈ្មោះ Malaithip ​បានព្យាយាមហែលទឹកទៅរកកន្លែងមានសុវត្ថិភាព​ តែមិនអាចជួយម្តាយរបស់នាង​មកបានទេ។ ​គ្រប់គ្នាបានគិតទុកមុនថា ជនរងគ្រោះបានស្លាប់បាត់បង់ជីវិតហើយ។ ក្រុមអ្នកមុជទឹកមកពីអង្គភាពជួយសង្គ្រោះក្នុងតំបន់បានចាប់ផ្តើមស្វែងរកជនរងគ្រោះភ្លាមៗ បន្ទាប់ពីមានការរាយការណ៍។

រូបតំណាង

សាកសពជនរងគ្រោះត្រូវបានរកឃើញវិញនៅថ្ងៃនេះ ក្នុងវេលាថ្ងៃត្រង់ដែលមានចម្ងាយ​ប្រហែល ២ គីឡូម៉ែត្រពី​កន្លែងកើតហេតុ៕

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ the thaiger

from: https://tnaot.com/km/m/detail/article/9642998