Sex Education? ស្អីគេអាហ្នឹង អាហ្នឹងជាអី? Education ម៉ាគំនរមិនទៅរៀន ហើយទៅចង់រៀនអាចំនេះដឹងពី Sex ហ្នឹងធ្វើអី?
ចំលើយគឺថាថ្ងៃនេះខ្ញុំមកលេង Challenge ជាមួយ ដុះស្លាប Dosslarb ប៉ុន្ដែកុំភ្លេចអានចម្លើយនៅខាងក្រោមផង !
១. Sex Education មិនមែនជាចំនេះដែលបង្រៀនមនុស្សអោយចេះរួមភេទ ដូច Pornography Website នោះទេ LOL! ប៉ុន្ដែវាគឺជាចំនេះដឹង ដែលអនុញ្ញាតអោយមនុស្សអាចយល់ពីសុខភាពបន្ដពូជ សុខភាពផ្លូវភេទ សុខភាពនិងការរួមភេទ ព្រមទាំងវិធានការការពារខ្លួនផ្សេងៗ ការរក្សាអនាម័យ ការថែរក្សាសុខភាព(សរីរាង្គបន្ដពូជ) គួបផ្សំនឹងសិទ្ធិការពារខ្លួនពីករណីរំលោភផ្សេងៗដែរ។
២. ករណីរំលោភកើនឡើង មិនមែនកើតចេញពីកត្តាដែលមនុស្សយល់ដឹងពី Sex Education ច្រើននោះទេ ប៉ុន្ដែវាកើតឡើងដោយសារការយល់ដឹងពីចំនេះដឹងផ្លូវភេទនេះនៅខ្សោយនៅឡើយ(ចេះរួមភេទ មិនមែនបានន័យថា អ្នកយល់ពីចំនេះដឹងផ្លូវភេទនោះទេ) ។ ផ្ទុយទៅវិញ ចំនេះដឹងផ្លូវភេទនឹងបង្រៀនមនុស្សគ្រប់ភេទពីការគ្រប់គ្រងអារម្មណ៍ផ្លូវភេទអោយកាន់តែប្រសើរ ជាជាងការបង្កអោយមានករណីរំលោភ ឬការប្រព្រឹត្ដសកម្មភាព Sex ដោយមិនព្រមព្រៀងពីដៃគូរ។
៣. Sex education មិនមែនសម្រាប់តែបុរសនោះទេ! ពោល គឺមនុស្សគ្រប់ភេទ គួរតែយល់ពីចំនេះដឹងមួយនេះ ជាពិសេសមនុស្សស្រី ព្រោះជារួមមនុស្សស្រីត្រូវមានទំនួលខុសត្រូវធំជាងមនុស្សប្រុសមុន និងក្រោយការរួមភេទ (ទាំងការការពារខ្លួន ការរក្សាអនាម័យ ព្រមទាំងការយល់ដឹងពីស្ថានភាពសុខភាពនៃសរីរាង្គបន្ដពូជរបស់ខ្លួន)
៤. ខ្ញុំពន្យល់មិនអស់នោះទេ ប៉ុន្ដែប្រសិនបើអ្នកទាំងអស់គ្នាចង់ស្វែងយល់ ឬចង់ដឹងថាខ្លួនឯងយល់ពីចំនេះដឹងផ្លូវភេទនេះបានកម្រិតណាហើយ ខ្ញុំនឹងទុក link អោយអ្នកទាំងគ្នាអាចស្វែងយល់បន្ថែម
អង្គការរ៉ាក់ shorturl.at/aAWZ9
Switching – ចម្លាស់ https://www.facebook.com/104101557846107/videos/515929555964516
ដុះស្លាប Dosslarb https://www.facebook.com/Dosslarb/
A dose of Cath https://www.facebook.com/adoseofcath