ក្រុមហ៊ុន Xiaomi បានប្រកាសពីព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ស្មាតហ្វូនស៊េរី Redmi 8 របស់ខ្លួន ដែលឥឡូវនេះមានការនាំចេញចំនួន ១៩លានគ្រឿងនៅទូទាំងពិភពលោក។ ក្រុមហ៊ុនមួយនេះ បានសម្រេចផលិតចេញរហូតទៅដល់ ៨ស៊េរី ក្នុងរយៈពេលមិនដល់មួយឆ្នាំផង ដោយមាន៤ស៊េរីទទួលបានការគាំទ្រច្រើនជាងគេ មានដូចជា ស៊េរី Redmi 8A ត្រឡប់មកវិញនៅខែកញ្ញាឆ្នាំមុន, ស៊េរី Vanilla Redmi 8, ស៊េរី 8A Dual និងស៊េរី 8A Pro ដែលចេញលក់នៅដើមឆ្នាំនេះផងដែរ ។
ទូរសព្ទស៊េរី Redmi 8 នេះ មានចំណុចល្អៗជាច្រើន ត្រូវបានអ្នកប្រើប្រាស់ទទួលស្គាល់ និងមានតម្លៃសមរម្យថែមទៀតផង។ Redmi 8 បានបង្ហាញថា ជាទូរសព្ទដែលទទួលបានការគាំទ្រពិតប្រាកដសម្រាប់ក្រុមហ៊ុន Xiaomi ។
ស៊េរីបន្ទាប់គឺ Redmi 9 ដែលបានបង្ហាញខ្លួននៅអឺរ៉ុបកាលពីដើមខែនេះ ហើយគ្រោងនឹងមកដល់ប្រទេសចិន និងតំបន់អាស៊ីអាគ្នេយ៍ឆាប់ៗនេះផងដែរ ៕
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖ gsmarena