Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

មានអ្នកស្លាប់ចំនួន ៤នាក់ក្នុងគ្រោះថ្នាក់ចរាចរណ៍មួយនៅខេត្ត Nakhon Si Thammarat

តាមប្រភពប៉ូលិសបានឱ្យដឹងថា មានមនុស្សចំនួន ៤នាក់បានស្លាប់នៅពេលដែលរថយន្ត​ពួកគេ​ជ្រុលទៅបុកពីក្រោយ​​រថយន្តដឹកទំនិញកង់៦មួយគ្រឿងនៅលើផ្លូវហាយវេលេខ ៤១ ក្នុងស្រុក Thung Yai កាលពីព្រឹកថ្ងៃចន្ទ។

លោកវរសេនីយ៍ឯក​ Chokdee Rakwattanapong អធិការនគរបាលស្រុក Thung Yai ​បាន​មានប្រសាសន៍ថា រថយន្ត​របស់ជនរងគ្រោះជារថយន្តម៉ាក Chevrolet ដែលបានចុះបញ្ជីនៅតំបន់​ Betong បានធ្វើដំណើរ​ឆ្ពោះទៅទិសខាងត្បូង។ នៅពេល​កំពុងធ្វើដំណើរតៃកុងឡានបានជ្រុលចង្កូតទៅបុកពីក្រោយរថយន្តដឹកទំនិញ​ម៉ាក Hino កង់៦ ដែល​កំពុងដឹកឈើ​។

រូបតំណាង

នៅក្នុងរថយន្តជនរងគ្រោះមានស្រ្តី២នាក់ឈ្មោះ Rattiya Lehni អាយុ ៦១ឆ្នាំ, Sofia Malae អាយុ ៣០ឆ្នាំ និងបុរសម្នាក់ឈ្មោះ Taweesak Malae អាយុ ៦២ឆ្នាំបានស្លាប់នៅក្នុងរថយន្ត។ ជនរងគ្រោះម្នាក់ទៀតជាអ្នកដំណើរស្ត្រីម្នាក់​មិន​ស្គាល់អត្តសញ្ញាណត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ប៉ុន្តែ​គាត់បានស្លាប់នៅពេលទៅដល់មន្ទីរពេទ្យ។ ចំណែកឯអ្នកបើកបររថយន្តដឹកទំនិញត្រូវបានប៉ូលិសឃាត់ខ្លួនទុកដើម្បី​សាកសួរបន្ថែម។

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ Bangkok Post 

from: https://tnaot.com/km/m/detail/article/9411816