វប្បធម៌ទំនៀមទម្លាប់ខ្មែរតាំងពីដើមមកបន្តរហូតដល់បច្ចុប្បន្នជាអ្នកមានសន្តានចិត្តល្អ ជ្រះថ្លាក្នុងការធ្វើបុណ្យកុសលលះទ្រព្យសម្បត្តិធ្វើទានឥតមានរួញរាឡើយ ។
ក្រៅអំពីការធ្វើចំពោះព្រះសង្ឃ ទំនុកបម្រុងព្រះពុទ្ធសាសនា ក៏នៅមានទានដ៏ពិសេសមួយទៀតគឺធ្វើទានដល់ទុរគតជន មនុស្សឥតទីពឹង ជនចាស់ជរាដែលលោកចាត់ចូលជាទានមានផលច្រើន ។ ព្រោះមនុស្សទាំងនោះជាអ្នកស្រេកឃ្លាន ជាអ្នកត្រេកអរនឹងទាននេះខ្លាំងណាស់ ហើយទាននេះក៏អាចចាត់ចូលជាសាធារណទានមានផលច្រើនប្រហាក់ប្រហែលនឹងសង្ឃទានដែរ ទេវតានឹងអភិបាលរក្សាម្ចាស់ទានគ្រប់ទិវារាត្រី ។ ផ្ដល់សិទ្ធដោយ៖ កោះសន្តិភាព