Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ឆ្នាំឆ្លូវ រោង មមែ វក និងរកា​គួរតែប្រយ័ត្នបន្តិចលើការធ្វើជំនួញនៅក្នុងថ្ងៃទី៣០ ខែសីហា

តាមក្បួនហោរាសាស្ត្រ ថ្ងៃអាទិត្យ ១២កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០ ឆ្នាំម្សាញ់ ឆុងជាមួយឆ្នាំកុរ។

សូមមើលរាសីរបស់លោកអ្នកក្នុងថ្ងៃនេះ ៖ 

ឆ្នាំជូត

រាសីល្អជាមធ្យម។

ការងារ ៖ ក្នុងថ្ងៃនេះលោកអ្នកឱ្យប្រយ័ត្នសត្រូវលាក់មុខបន្តិចពីព្រោះគេងាយបង្ករឿងអ្វីមួយដែលគិតស្មានមិនដល់។ការរស់នៅស្រ្តីមិនត្រូវប្រកែប្រកាន់ច្រើន ហើយត្រូវបំបាត់ភាពរឹងរូសចេញពីខ្លួននិងត្រូវប្រឹងប្រែងការងារទើបប្រសើរ។

ជំនួញ ៖ បើលោកអ្នកមានអតិថិជនជំពាក់ប្រាក់កាសហើយចង់ទារបំណុលពីនរណាម្នាក់ក៏ជាឱកាសល្អផងដែរ។ការធ្វើដំណើរទៅទិសឧត្តរពុំសូវមានសុវត្តិភាពប៉ុន្មានទេពិសេសពេលយប់ព្រលប់តែម្តង។

ស្នេហា ៖ ប្រុសស្រីកុំចង់ទុំមុនស្រគាលប្រយ័ត្នជួបរឿងទុក្ខសោកហើយត្រូវរែកពន់បាត់បង់កិត្តិយសថែមទៀត។

ឆ្នាំឆ្លូវ

រាសីស្រុតចុះ។

ការងារ ៖ នៅថ្ងៃនេះដោយសារដំណើរជីវិតជួបនូវបញ្ហាលំបាកច្រើន ហេតុនេះទោះធ្វើអ្វីក៏ដោយតោងតែមើលមុខក្រោយនិងមានការប្រយ័ត្នប្រយែងបន្តិចទើបគ្មានបញ្ហាមិនល្អកើតឡើង។

ជំនួញ ៖ ទោះជួញទីជិតឆ្ងាយការរកផលកម្រៃជួបការលំបាកហើយពិសេសការជួញជិតឱ្យប្រយ័ត្នជម្លោះវិវាទថែមទៀត។ការធ្វើដំណើរទីជិតឆ្ងាយឱ្យប្រយ័ត្នរោគជំងឺបៀតបៀនយាយីដោយប្រការណាមួយ។

ស្នេហា ៖ កំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តី មានការប្រឆាំងនិងចង់ចាញ់ឈ្នះគ្នាច្រើន៕

ឆ្នាំខាល

រាសីខ្ពស់ត្រដែត។

ការងារ ៖ នៅថ្ងៃនេះលោកអ្នកធ្វើអ្វីតែងភ្លឺថ្លានិងការទទួលផលមកវិញឃើញថាគ្រាន់ជាទីកក់ក្តៅផងដែរ ។ក្រៅពីនេះ បើទោះបីកិច្ចការងារអ្វីបើលោកអ្នកជួបបញ្ហាលំបាកគឺបើចេះធ្វើការដោះស្រាយតែងងាយឆាប់ចប់និងទទួលជោគជ័យជានិច្ច។

ជំនួញ ៖ មានភាពកាក់កបគួរសមទាំងការជួញទីជិតឆ្ងាយដោយអាចប្រមូលផលចំណូលត្រឡប់មកផ្ទះវិញដូចគាប់បំណង។

ស្នេហា ៖ កំលោះក្រមុំកុំគប្បីលលេងជាមួយល្បែងកាមគុណប្រយ័ត្នជួបព្យុះជីវិតនាថ្ងៃខាងមុខចៀសពុំរួចហើយត្រូវមកខូចអនាគតភ្លឺស្វាងឥតអំពើ។​

ឆ្នាំថោះ

រាសីខ្ពស់ត្រដែត។

ការងារ ៖ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមានភាពល្អប្រសើរ ហើយទោះធ្វើអ្វីគឺតែងចម្រើនលូតលាស់ទៅមុខជានិច្ច។

ជំនួញ ៖ នៅថ្ងៃនេះដែរទោះចេញធ្វើជំនួញទីជិតឆ្ងាយមានដំណើរបានស្រួលនិងអាចប្រមូលផលកម្រៃត្រឡប់មកវិញគួរជាទីពេញចិត្ត។

ស្នេហា ៖ កំលោះក្រមុំមានការចម្រើនលូតលាស់និងមានភាពផ្អែមល្ហែមប្រពៃណាស់ផង។

ឆ្នាំរោង

រាសីស្រុតចុះ។

ការងារ ៖ នៅថ្ងៃនេះដោយសារដួងរាសីស្រុតចុះ ហេតុនេះលោកអ្នកឱ្យប្រយ័ត្នការទទួលរងឈឺខ្លួនប្រាណឬបាត់បង់ប្រាក់កាសដោយប្រការណាមួយ។

ជំនួញ ៖ ថ្ងៃនេះជួបការលំបាកក្នុងការរកផលចំណូលបន្តិចព្រោះតែមានការប្រជែងគ្នាច្រើនហើយពិសេសប្រយ័ត្នមានជម្លោះវិវាទថែមទៀត។ការធ្វើដំណើរឆ្ងាយជិតមិនសូវមានសុវត្តិភាពទេគប្បីមានការប្រយ័ត្នប្រយែងបន្តិចទើបប្រសើរ។

ស្នេហា ៖ កំលោះក្រមុំកុំជ្រួលជ្រើមខុសបែបបទប្រយ័ត្ននាំក្តីទុក្ខលំបាករែកពន់ដាក់ខ្លួន។

ឆ្នាំម្សាញ់

រាសីល្អជាមធ្យម។

ការងារ ៖ នៅថ្ងៃ នេះស្ត្រីលោកអ្នកត្រូវចេះតស៊ូឧបសគ្គចំពោះមុខច្រើន ប៉ុន្តែសម្រាប់បុរសមិនថ្វីទេពីព្រោះថាធ្វើអ្វីក៏តែងហុចផលមកវិញមួយចំនួនផង។

ជំនួញ ៖ ការរកផលចំណេញជួបភាពតានតឹងណាស់ ដូច្នេះហើយកុំគប្បីរកបានដោយតឹងហើយប្រឹងចាយវាយដៃធំឱ្យសោះប្រយ័ត្នជួបវិបត្តិថវិកាទៅពឹងពាក់អ្នកដទៃនាំគេមាក់ងាយ។

ស្នេហា ៖ ប្រុសស្រីមានការរីកលូតលាស់ទៅមុខគួរសមតែយ៉ាងណាការបាក់បែកក៏ងាយគប្បីមានការប្រយ័ត្នប្រយែងបន្តិចទើបប្រសើរ។

ឆ្នាំមមី

រាសីខ្ពស់ត្រដែត។

ការងារ ៖ នៅថ្ងៃនេះលោកអ្នកធ្វើអ្វីក៏តែងមានភាពរលូនល្អនិងពិសេសអាចសម្រេចជោគជ័យត្រឡប់មកវិញផង។

ជំនួញ ៖ ជួបការលំបាកក្នុងការរកផលចំណូលបន្តិចព្រោះតែមានការប្រជែងគ្នាច្រើន ហើយពិសេសប្រយ័ត្នមានជម្លោះវិវាទព្រោះតែការដណ្តើមអតិថិជនគ្នា។

ស្នេហា ៖ កំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានការរីកលូតលាស់និងផ្អែមល្ហែមប្រពៃ។

ឆ្នាំមមែ

រាសីស្រុតចុះ។

ការងារ ៖ នៅថ្ងៃនបើលោកអ្នកសម្រេចចិត្តអ្វីមួយចូរប្រយ័ត្នកើតបញ្ហាដល់នាថ្ងៃខាងមុខផង។ការប្រកបការងារទាំងស្ត្រីបុរសបើមើលឃើញថាអ្នកដទៃគេរំលោភបំពានឬបង្កហេតុចង់ចាញ់ឈ្នះលោកអ្នកត្រូវធ្វើមិនដឹងមិនឮខ្លះទើបប្រសើរពីព្រោះមិននាំកើតរឿងរាវត្រូវឈឺក្បាល។

ជំនួញ ៖ ទាំងការជួញទីជិតឆ្ងាយលោកអ្នកមិនអាចលោភលន់បានដែរ ហើយបើឃើញថារបស់អ្វីដែលអាចបញ្ចេញលក់ឬមានការផ្លាស់ប្តូរគប្បីបញ្ចេញឱ្យអស់។

ស្នេហា ៖ ប្រុសស្រីមិនមានអ្វីប្រែប្រួលប្តូរផ្លាស់ទេគឺដូចសព្វមួយដង។​

ឆ្នាំវក

រាសីស្រុតចុះ។

ការងារ ៖ នៅថ្ងៃនេះលោកអ្នកចូរប្រយ័ត្នការដួលចុះបង្កឱ្យឈឺខ្លួនប្រាណដោយប្រការណាមួយ។

ជំនួញ ៖ នៅថ្ងៃនេះដែរដោយសារដួងរាសីស្រុតចុះដូចនេះចំពោះអ្នកប្រកបរបររកស៊ីជួញដូរមុខជំនួញឆ្ងាយជិតមានការប្រែប្រួលពីល្អមកអាក្រក់ច្រើនដូច្នេះគួរមានការប្រយ័ត្នប្រយែងឱ្យបានខ្លាំងក្លា។

ស្នេហា ៖ កំលោះក្រមុំកុំចង់លលេងនឹងល្បែងកាមគុណប្រយ័ត្នកើតជារឿងធំគ្មាននរណាជួយកើត។

ឆ្នាំរកា

រាសីស្រុតចុះ។

ការងារ ៖ នៅថ្ងៃនេះមិនផ្តល់ផលល្អសម្រាប់លោកអ្នកធ្វើអ្វីមួយឡើយពីព្រោះថាអាចជួផលអាក្រក់នាពេលក្រោយវិញផង។ការរស់នៅក្នុងពេលនេះលោកអ្នកមិនគប្បីសេពគប់ល្បែងស៊ីសងឡើព្រោះនាំកើតឧបទ្រពចង្រៃការរស់នៅមានតែភាពប្រទាំងប្រទើសប៉ុណ្ណោះ។

ជំនួញ ៖ មិនមានអ្វីប្រែប្រួលប្តូរផ្លាស់គួរជាទីកត់សម្គាល់ទេគឺដូចសព្វមួយដង។

ស្នេហា ៖ ប្រុសស្រីត្រូវចេះទុកចិត្តគ្នាហើយមិនត្រូវយកភាពប្រចែប្រច័ណ្ឌដឹកមុខឡើយបើពុំនោះទេនឹងបាត់បង់មនុស្សជាទីស្រឡាញ់ជាក់ជាពុំខាន។

ឆ្នាំច

រាសីខ្ពស់ត្រដែត។

ការងារ ៖ នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកទំនាក់ទំនងការងារ ឬជាឱកាសល្អសម្រាប់លោកអ្នកប្រកបពិធីអ្វីមួយផង។

ជំនួញ ៖ ក្នុងអំឡុងពេលនេះទោះជួញទីកន្លែងណាលោកអ្នកតោងតែប្រយ័ត្នប្រយែងពីចំណូលបន្តិចព្រោះមានតិចតួច ឯការចំណាយវិញមានគ្រប់សារពើដែលអាចនាំឱ្យជះឥទ្ធិពលអាក្រក់នៅពេលក្រោយ។

ស្នេហា ៖ មានការរីកលូតលាស់ទៅមុខប្រពៃហើយបើចង់រៀបចំផ្សំផ្គុំគ្រូសារដោយការចូលស្តីដណ្តឹងក៏ជាពេលវេលាល្អប្រពៃណាស់។

ឆ្នាំកុរ

រាសីខ្ពស់ត្រដែត។

ការងារ ៖ នៅថ្ងៃនេះទោះប្រកបការងារតូចធំកិច្ចការចូលមកមានភាពប្រសើរណាស់ហើយបើលោកអ្នកស្រវ៉ាស្រទេញតែងហុចផ្លែផ្កាគួរជាទីពេញចិត្តពុំខាន។

ជំនួញ ៖ បើចង់បោះទុនតូចធំមិនទាស់ខុសអ្វីទេតែយ៉ាងណាត្រូវចេះពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយទើបមិនចាញ់បោកគេ។ ជំនួញមានការចម្រើនលូតលាស់ទៅមុខល្អ ហើយបើមានគម្រោងការអ្វីមួយគួររួសរាន់ធ្វើព្រោះត្រូវចងចាំថាធ្វើច្រើនបានច្រើនធ្វើតិចបានតិច។

ស្នេហា ៖ មានភាពផ្អែមល្ហែមនិងត្រជាក់ត្រជុំប្រពៃណាស់៕ប្រភព៖ CEN

from: https://tnaot.com/km/m/detail/article/9642182