Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ធ្វើសកម្មភាព​បានសម្រេច១ថ្ងៃ អស់លក្ខណ៍​ត្រឹមកាមេរ៉ាសុវត្ថិភាព​

​ជនសង្ស័យ​ម្នាក់​ធ្វើ​សកម្មភាព​គាស់​ផ្ទះ​មួយ​កន្លែង​លួច​យក​ទូរស័ព្ទ លុយ និង​កង់​ម៉ូតូ ហើយ​ម្ចាស់​ឆែក​មើល​តាម​កាមេរ៉ា​សុវត្ថិភាព​រួច​បាន​ដាក់​ពាក្យ​ប្ដឹង​នៅប៉ុស្តិ៍​ចោម​ចៅ​ទី​៣ ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣ ធ្វើការ​ឃាត់ខ្លួន កាលពី​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២៩ ខែសីហា ឆ្នាំ​២០២០ នៅ​ក្នុងភូមិ​អង្គ សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ​សែន​ជ័យ​។ លុះ​១​ថ្ងៃ​ក្រោយមក​ប្រទះ​ឃើញ​ជន​នោះ​ចូល​ទៅ​កាន់​ផ្ទះ​ជួល​វិញ​ជន​រង​គ្រោះ​ក៏​បាន​ខ​ល​ប្រាប់​នគរ​បាន​ឲ្យ​ជួយ​ឃាត់ខ្លួន​តែ​ម្ដង​។

ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​នោះ​ឈ្មោះ កែប ប៊ុ​ន្នី ភេទប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​កម្មករ​សំណង់ ស្នាក់​នៅផ្ទះ​ជួល​ក្នុងភូមិ​អង្គ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ​សែន​ជ័យ និង​មានស្រុក​កំណើត​នៅ​ក្នុងភូមិ​សូរ្យ​សែន ឃុំ​សូរ្យ​សែន ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម ។

​ ក្រោយ​ពេល​ឃាត់ខ្លួន​នគរបាល​ដកហូត​បាន​វត្ថុ​តាង​មួយ​ចំនួន​មាន​ដូច​ជា​កង់​ម៉ូតូ​១,​កាំបិត​២,​និង​ពូថៅ​១​។ បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបាននគរបាល​​នាំ​ទៅ​សាក​សួរ​នៅ​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣​ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់​៕ ដោយ៖ ត្នោត

from: https://tnaot.com/km/m/detail/article/9642155