ស្ថានទូតអ៊ីរ៉ង់ប្រចាំនៅវេណេហ្ស៊ុយអេឡា បានប្រកាសថា នាវាដឹកស្បៀងអាហារ Golsan ជិតចូលដល់កំពង់ផែ La Guaira ហើយ។ រីឯទំនិញទាំងនោះនឹងដាក់លក់ នៅតាមផ្សារទំនើបៗ នៅក្នុងប្រទេសវេណេហ្ស៊ុយអេឡា។
កាលពីថ្ងៃទី២១ ខែមិថុនា នាវាដឹកស្បៀងអាហារទី៦របស់អ៊ីរ៉ង់ បានចូលដល់ដែនសមុទ្ររបស់វេណេហ្ស៊ុយអេឡា ដោយត្រៀមចូលចត នៅកំពង់ផែ La Guaira។ នាវាដឹកទំនិញខាងលើជារបស់ក្រុមហ៊ុន Mosakhar Darya Shipping ហើយបានចាកចេញពីកំពង់ផែ Bandar Abbas របស់អ៊ីរ៉ង់ នៅថ្ងៃទី១៥ ខែមិថុនា។ កំពង់ផែនោះក៏ជាទីកន្លែងដែលនាវាដឹកទំនិញ៥គ្រឿងទៀត ចាកចេញទៅវេណេហ្ស៊ុផងដែរ។
មិនខ្វក់ពីការព្រមានដាក់ទណ្ឌកម្មពីអាមេរិក នាវាដឹកទំនិញរបស់អ៊ីរ៉ង់ដល់ទៅ៦គ្រឿងបានដឹកស្បៀងអាហារទៅដល់ប្រទេសវេណេហ្ស៊ុយអេឡា ដោយជោគជ័យ ។ ជាមួយគ្នានេះអ៊ីរ៉ង់បានផ្គត់ផ្គង់ប្រេងដល់វេណេហ្ស៊ុយអេឡាបាន១,៥លានបារ៉ែលផងដែរ។
បើតាមគម្រោង ក្នុងរយៈពេល១ខែ អ៊ីរ៉ង់នឹងបញ្ជូននាវាដឹកប្រេងទៅកាន់វេណេហ្ស៊ុយអេឡា ២-៣ ជើង ដើម្បីជួយដល់ប្រទេសនេះបំពេញការខ្វះខាតថាមពលប្រេង និងសាំង ដោយសារតែការដាក់ទណ្ឌកម្មរបស់អាមេរិក៕ ប្រែសម្រួលដោយ៖MEO