ព្រះពុទ្ធសាសនាបានបើកសិទ្ធិសិរីភាពខាងជំនឿយ៉ាងទូលំទូលាយផ្អែកតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យគឺមិនបានបង្ខិតបង្ខំជនណាឱ្យជឿតាមលើលទ្ធិសាសនារបស់ខ្លួនឡើយ តែត្រូវជឿដោយបញ្ញា ។
អ្នកប្រជាធិបតេយ្យគឺអ្នកកាន់តាមព្រះពុទ្ធសាសនាហ្នឹងឯង ព្រោះព្រះពុទ្ធសាសនាយកច្បាប់ជាធំ យកធម៌ជាធំ យកប្រយោជន៍រួមជាធំ យកសង្ឃជាធំ ។ ចំណែកខាងគ្រហស្ថ គឺអំណាចគ្រប់យ៉ាងចេញពីរាស្ត្រ ឯខាងព្រះពុទ្ធសាសនា អ្វីៗសម្រេចចេញពីសង្ឃយកសង្ឃជាធំ ។ ខាងផ្លូវគ្រហស្ថយករដ្ឋធម្មនុញ្ញរបស់ជាតិជាគោល ឯក្នុងសង្គមសង្ឃយកធម៌វិន័យជាគោល ជាមគ្គុទេ្ទសក៍ ជាធម្មនុញ្ញរបស់សង្ឃ ។ ទម្រង់គ្រប់គ្រងបែបនេះឯងជាទម្រង់គ្រប់គ្រងបែបប្រជាធិបតេយ្យ៕ ផ្ដល់សិទ្ធដោយ៖ កោះសន្តិភាព