មនុស្សម្នាក់ៗ តែងមានការប្រកាន់យកនូវរបស់មិនទៀង ជាទុក្ខ ជាអនត្តា ថាជារបស់ទៀង ជាសុខ ជាអត្តា ។
ប៉ុន្តែការប្រកាន់របស់អ្នកទាំងនោះលទ្ធផលចុងក្រោយ គឺសំណើចលាយទំនួញ សម្អប់លាយស្រឡាញ់ សម្លូតលាយកំណាច ដែលផ្លាស់ប្តូរគ្នាទៅវិញទៅមកឥតឈប់ឈរ ស្ថិតក្រោមលក្ខណៈដុតបំផ្លាញខ្លួនឯងដោយវិធីផ្សេងៗ យ៉ាងគួរឲ្យសង្វេគ ។
ដូចពុទ្ធភាសិតបានលើកឡើងថា មិនមានភ្លើងអ្វីក្តៅសើ្មដោយរាគៈ មិនមានចង្រៃអ្វីឲ្យទោសស្មើដោយទោសៈ មិនមានអវិជ្ជាអ្វីសើ្មដោយមោហៈ ។ តាមភាសិតខាងលើនេះ ស្តែងឲ្យយើងឃើញកាន់តែច្បាស់ថា សូម្បីតែភ្លើងពិតៗ ក៏មិនអាចមានកម្តៅស្មើដោយភ្លើងរាគៈ ។ ដូច្នេះ នរកក្នុងលោកនេះ គឺជានរកកាចសាហាវជាងនរកស្រុកខ្មោច ទៅទៀត ។ ផ្ដល់សិទ្ធដោយ៖ កោះសន្តិភាព