Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

មហាសេដ្ឋី Bill Gates និង​ភរិយា​ចែករំលែក​គន្លឹះ​ជោគជ័យ​ដែល​អ្នក​ត្រូវ​ដឹង !

ពេល​ដែល​លោក​មហាសេដ្ឋី ប៊ី​ល ហ្គេ​ត​ស៍ (Bill Gates) និង​អ្នកស្រី មេ​លី​ន​ដា ហ្គេ​ត​ស៍ (Melinda Gates) រៀប​អាពាហ៍ពិពាហ៍ ឪពុក​ម្តាយ​របស់​លោក ប៊ី​ល បាន​ឲ្យ​អំណោយ​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​មួយ គឺ​រូបចម្លាក់​បក្សី​មួយគូ​នៅ​ជិត​គ្នា ។ ២៤​ឆ្នាំ​ក្រោយមក អ្នកស្រី មេ​លី​ន​ដា បាន​និយាយ​ថា​រូបចម្លាក់​នេះ​នៅ​មុខ​ផ្ទះ​របស់​អ្នក​ទាំង​ពីរ​នៅឡើយ ។

អ្នកស្រី​ធ្លាប់​បាន​សរសេរ​កាលពី​ឆ្នាំ ២០១៨ ថា «​ខ្ញុំ​គិត​ពី​វា​រាល់ដង ព្រោះ​ពួក​យើង​កំពុង​មើលទៅ​កាន់​ទិស​តែ​មួយ​» ។ក្រៅពី​ជា​គូ​ស្វាមីភរិយា និង​ជា​ឪពុក​ម្តាយ​របស់​កូន​ៗ​ទាំង​បី​រូប​ហើយ អ្នក​ទាំង​ពីរ​បាន​សហការ​គ្នា​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​ក្នុង​ការ​គ្រប់គ្រង​មូលនិធិ​សប្បុរសធម៌ Bill & Melinda Gates Foundation ។ ប៉ុន្តែ​គូ​ស្វាមីភរិយា​នេះ​ទទួលស្គាល់​ថា​វា​មិន​ងាយស្រួល​ទេ ជា​ពិសេស​នៅ​ពេល​ដែល​ពួក​គេ​មានកូន​ៗ ។ ដូច្នេះ​តើ​អ្នក​ទាំង​ពីរ​ប្រឈម​មុខ​នឹង​ជម្លោះ​ក្នុង​គ្រួសារ​យ៉ាងដូចម្តេច? ចម្លើយ​របស់​អ្នក​ទាំង​ពីរ​អាច​ទុកជា​មេរៀន​សំខាន់​សម្រាប់​មនុស្ស​ដទៃ​បាន​ព្រោះ​វា​ទាក់ទិន​នឹង​ភាព​ឆ្លាត​វៃ​ផ្នែក​អារម្មណ៍ ។ វា​ជា​សមត្ថភាព​ក្នុង​ការ​ដឹង យល់ និង​គ្រប់គ្រង​អារម្មណ៍ ។ គុណសម្បត្តិ​នេះ​មាន​សារៈសំខាន់​ណាស់​ពេល​ដែល​អ្នក​ត្រូវ​ធ្វើការ​ជា​ក្រុម ព្រោះ​អារម្មណ៍​របស់​មនុស្ស​ដើរតួ​យ៉ាង​សំខាន់ ។

ការ​ព្យាយាម​យល់ចិត្ត​អ្នក​ដទៃ​ជា​គុណសម្បត្តិ​មួយ​ដែល​មនុស្ស​ភាគច្រើន​ចង់​ឲ្យ​អ្នក​ដទៃ​មាន តែ​ខ្លួនឯង​ផ្ទាល់​មិន​ទាន់​មាន​ផង​។ អ្នកស្រី​មេ​លី​ន​ដា​ធ្លាប់​បាន​ចែករំលែក​ថា «​ខ្ញុំ​ស្រលាញ់​ប៊ី​ល​ព្រោះ​លោក​មាន​បេះដូង​ដ៏​មេត្តា​មួយ ចេះ​ស្តាប់​អ្នក​ដទៃ និង​អនុញ្ញាត​ឲ្យ​ខ្លួន​លោក​ផ្ទាល់​រំភើបចិត្ត​ព្រោះ​អ្នក​ដទៃ ។ ពេល​ដែល​ខ្ញុំ​និយាយ​ពី​រឿង​មួយ​ដែល​ខ្ញុំ​បាន​មើលឃើញ លោក​យល់​អារម្មណ៍​របស់ខ្ញុំ ។ លោក​អាច​នឹង​សួរ​ឲ្យ​ខ្ញុំ​ប្រមូល​ទិន្នន័យ​ខ្លះ​ៗ​សិន ប៉ុន្តែ​លោក​មិន​ដែល​មិន​ជឿ​ទុកចិត្ត​បទ​ពិសោធន៍ ឬ​ការ​វាយតម្លៃ​របស់ខ្ញុំ​ទេ​» ។

គុណសម្បត្តិ​នេះ​ជា​មូលដ្ឋាន​សំខាន់​សម្រាប់​ការ​បង្កើត​ទំនាក់ទំនង​ជាមួយ​អ្នក​ដទៃ ព្រោះ​ពេល​ដែល​មនុស្ស​ម្នាក់​ដាក់ចិត្ត​ព្យាយាម​យល់​ពី​អារម្មណ៍​របស់​អ្នក អ្នក​ក៏​ព្យាយាម​ធ្វើ​ដូច​គ្នា​ដាក់​អ្នក​ដទៃ​ដែរ ។ ក្រៅពី​នេះ​ហើយ អ្នក​ទាំង​ពីរ​ជា​មនុស្ស​ដែល​ចូល​ចិត្ត​ផ្តល់​មតិយោបល់​ស្ថាបនា​ដល់​អ្នក​ដទៃ និង​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​។ លោក ប៊ី​ល បាន​និយាយ​ថា លោក​ពឹងផ្អែក​លើ​ភរិយា​ពេល​ដែល​លោក​មាន​អារម្មណ៍​ចង់​ធ្វើ​អ្វីមួយ ។ លើស​ពី​នេះ​ទៅ​ទៀត ភរិយា​របស់​លោក​ជួយ​ឲ្យ​លោក​យល់​ពី​ពេល​ដែល​លោក​អាច​ជំរុញ​ឲ្យ​អ្នក​ដទៃ​ខិតខំ​បន្ថែម និង​ពេល​ដែល​លោក​ត្រូវ​កាត់​បន្ថយ​ភាព​តានតឹង​បន្តិច ។ ចុង​ក្រោយ គឺ​អ្នក​ទាំង​ពីរ​តែងតែ​គោរព​អ្នក​ដទៃ និង​គោរព​គ្នា​ទៅ​វិញ​ទៅ​មក ។ អ្នកស្រី​មេ​លី​ន​ដា​បាន​និយាយ​ថា អ្នកស្រី​ពិតជា​អរគុណ​ណាស់​ដែល​អ្នកស្រី និង​ស្វាមី​សម្រេច​បាន​សមភាព​ក្នុង​អាពាហ៍ពិពាហ៍​អ្នក​ទាំង​ពីរ និង​ក្នុង​ការងារ​ផង​ដែរ ។ពេល​ដែល​មនុស្ស​ម្នាក់​មាន​អារម្មណ៍​ថា​ពួក​គេ​ត្រូវ​បាន​អ្នក​ដទៃ​គោរព និង​ផ្តល់​តម្លៃ​ឲ្យ ពួក​គេ​នឹង​ដាក់ចិត្ត និង​កាយ​ក្នុង​ការងារ និង​ក្នុង​ការ​សហការ​ក្នុង​ក្រុម ៕ ផ្ដល់សិទ្ធដោយ៖ កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9641631