Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

បុគ្គល​ល្បីឈ្មោះជុំវិញពិភពលោក បង្ហោះ​សារ​រំលែក​ទុក្ខ​មរណភាព​របស់​តួអង្គ Black Panther

បុគ្គល​ល្បីឈ្មោះជុំវិញពិភពលោក​​កំពុង​បង្ហោះ​សារ​ចូលរួម​រំលែក​ទុក្ខ ដើម្បី​ជា​ការ​គោរព​វិញ្ញាណក្ខន្ធ ចំពោះ​មរណភាព​របស់​តារា​សម្តែង​អា​មេ​រិ​ក លោក Chadwick Boseman ដែល​បាន​ស្លាប់​នៅ​ក្នុង​វ័យ ៤៣​ឆ្នាំ ដោយ​ជំងឺមហារីក​ពោះវៀនធំ កាលពី​ថ្ងៃ​ទី ២៨ ខែសីហា​កន្លង​ទៅ​។

លោក Chadwick Boseman ដែលបានដើរជា​តួអង្គ Black Panther​ ត្រូវ​បាន​គ្រូពេទ្យ​ធ្វើ​រោគវិនិច្ឆ័យ​ថា មាន​ជំងឺមហារីក​ពោះវៀនធំ​កាលពី​ឆ្នាំ ២០១៦ ប៉ុន្តែ​លោក​មិន​ដែល​និយាយ​អំពី​រឿង​នេះ ជា​សាធារណៈ​នោះ​ទេ​។ ដំណឹង​មរណភាព​របស់​លោក បាន​កក្រើក​ដល់​សារព័ត៌មាន និង​ប្រព័ន្ធ​ផ្សព្វផ្សាយ រួម​ទាំង​បុគ្គល​ល្បីឈ្មោះ​នៅ​ជុំវិញ​ពិភពលោក​។ ក្នុង​ចំណោម​បុគ្គល​ល្បីឈ្មោះ​ជា​ច្រើន ក្នុង​នោះ​គេ​ក៏​ឃើញ​អតីត​ប្រធានាធិបតី​សហរដ្ឋ​អា​មេ​រិ​ក លោក បា​រ៉ា​ក់​អូ​បា​ម៉ា ក៏​បាន​បង្ហោះ​សារ​រំលែក​ទុក្ខ​ក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម ចំពោះ​ការ​បាត់បង់​តារា​សម្តែង ដ៏​មាន​ប្រជាប្រិយភាព​រូប​នេះ​ផង​ដែរ​។

សូម​រំលឹក​ថា Chadwick Boseman បាន​ចាប់ផ្តើម​អាជីព​ជា​តារា​សម្តែង​នៅ​ក្នុង​ឆ្នាំ ២០០៨ ដោយ​បាន​សម្តែង​ច្រើន​ជាង ១០ខ្សែភាពយន្ត និង​ជាតួអង្គ Black Panther ក្នុង​ចំណោមតួអង្គ Superhero ផ្សេង​ទៀត ក្នុង​ខ្សែភាពយន្ត​ដ៏​ល្បីល្បាញ​របស់​អា​មេ​រិ​ក Avengers​។

ក្នុង​ការ​ដើរតួ​ជា Black Panther បាន​ជួយ​អោយ​លោក​ឈ្នះ​​រង្វាន់​ធំ​ៗ ​ចំនួន ៤ គឺ​៖ Best Performance in a Movie, Best Hero, Outstanding Performance by a Cast in a Motion Picture និង Outstanding Actor in a Motion Picture ៕ ដោយ៖ ត្នោត

from: https://tnaot.com/km/m/detail/article/9641541