Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

​​បាត់​កូន​ ម្តាយ​​សួរគ្រូទាយ លុះរកតាមគ្រូប្រាប់ក៏ឃើញ តែ​ហួសពេលទៅហើយ​

​​បង្ក​ការ​ភ្ញាក់ផ្អើល​មួយកើតឡើង​កាលពី​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​២៨​សីហា​ ២០២០ ​នៅ​ចំណុច​ប្រឡាយ​ទឹក​ខាងជើង​បឋម​សិក្សា​បន្ទាយ​ថ្មី ចំងាយ​៥០០​ម៉ែត្រ​ស្ថិត​នៅ​ក្នុងភូមិ​បន្ទាយ​ថ្មី ឃុំ​ចុងកាល់ ស្រុក​ចុងកាល់ ខេត្ត ឧត្តរមានជ័យ ។ ខណះ​ម្តាយ​​កំពុងដេកលង់លក់​ ចំណែក​​ឪពុក​ជាប់​រវល់​​ចេញ​ទៅ​បាញ់ថ្នាំ​ស្រូវ​ដោយ​​ទុក​ឱ្យ​​កូនប្រុស​​ទើប​មាន​អាយុ​៣​ឆ្នាំ​ដើរ​លេង​រហូត​​អ​ស់​រយៈពេល​យូ​រ ទើប​នឹក​ឃើញ​រក​កូន និង​ដើរ​សួ​រ​គេឯង ព្រមទាំង​បានរ​ត់ទៅ​ឱ្យ​គ្រូ​​ទស្សន៍ទាយ​​មើល​ថា ឱ្យ​​ចុះ​​រាវ​ក្នុង​ទឹក ​និង​បាន​​ប្រទះឃើញកូនហើយ ​ខណៈនោះ​ពួកគាត់​​បាន​ធ្វើ​តាម​គ្រូ​ទាយ ក៍​​ចុះ​​រាវរក​ ស្រាប់​តែ​ប្រទះ​ឃើញ​កូន​ក្នុង​ទឹក​ប្រឡាយ​​ពិតមែន ​ប៉ុន្តែ​មិនអាចជួយបានឡើយ ដោយ​កូន​ប្រុស​បាន​​លង់ទឹកបាត់បង់ជីវិត​ទៅហើយ ។

បើតាមការរៀបរាប់ស្រ្តីជាម្ដាយដែលមាន​ឈ្មោះ ​ជាតិ សុ​ភើ​យ​ អាយុ​២៨​ឆ្នាំ​ បាន​ប្រាប់​ថា មុន​ពេល​កើតហេតុ​ ​គាត់​​កំពុង​តែ​ដេក​លង់លក់មួយសន្ទុះ​ ចំណែក​ប្តី​ចេញពីផ្ទះ​ទៅ​បាញ់ថ្នាំ​ស្រូវ ​​​ស្រាប់តែភ្ញាក់ឡើង គាត់​ក៍​ចាប់​ឆ្នាំង​ដាំបាយ ខណៈនោះក៍បាន​ចាប់អារម្មណ៍​នឹក​ឃើញ​បាត់​កូន​យូ​រ​ហើយ ក៏​​បាន​ដើរ​រក និង​​សួរ​អ្នក​ភូមិ​ជិត​ខាង​ ប៉ុន្តែ​ពួក​គេ​ក៏​មិន​បាន​ឃើញ​ដែរ ​បន្ទាប់​មក​គាត់​ក៏​​បានរ​ត់ទៅ​ឱ្យ​គ្រូ​​ទស្សន៍​ទាយ​ ហើយ​គ្រូ​​ទាយប្រាប់​ថា ឱ្យ​​គាត់​​ចុះ​​រាវ​ក្នុង​ទឹក​នឹង​បាន​ជួប​ប្រទះ​ហើយ ខណៈនោះ​​គាត់​​បាន​ធ្វើ​តាម​គ្រូ​ទាយ ក៏​ចុះ​​រាវរក​បាន​​ប្រទះ​ឃើញ​កូនពិត​មែន ប៉ុន្តែ​ហួសពេលទៅហើយ ដោយ​កូន​បាន​លង់ទឹកបាត់បង់ជីវិត​ទៅហើយ​។

តាម​ប្រភពពី​ប៉ូ​លី​ស​អធិការ​ស្រុក​ចុងកាល់​បានឱ្យ​ដឹងថា​ ក្រោយ​ពី​ទទួល​នូវ​ព័ត​៌មាន​រាយ​កា​រណ៍​ពី​ម្តាយ​ក្មេង​រង​គ្រោះ​ខាងលើរួចមក ​សមត្ត​កិច្ច​បាន​ចុះ​ទៅ​ដល់​​កន្លែង​កើតហេតុ​ ដើម្បីពិនិត្យ និង​បាន​ឃើញ​ក្មេងរងគ្រោះ​ពិត​​លង់ទឹក​ប្រឡាយ​បាត់បង់ជីវិត​​ប្រាកដ​មែន​ ហើយ​បាន​ប្រគល់​សព​ក្មេង​រង​គ្រោះ​ទៅ​ឱ្យ​ឪពុក​ម្តាយ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ ផ្ដល់សិទ្ធដោយ៖ កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9641400